Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

ដោយ Pothe Thun
05/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប(គខបជ) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់ខ្លួនដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ត្រីមាសទី២ និងពិនិត្យពិភាក្សាលើបញ្ហាកាលពីកិច្ចប្រជុំប្រចាំខែឧសភា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គខបជ ដោយមានការចូលរួមអ្នកពាក់ព័ន្ធជាច្រើនរូប។

យោងតាមរបាយការណ៍ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ គខបជ បានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវទិសដៅភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក និងមានការចូលរួមកាន់តែសកម្ម និងល្អប្រសើរលើការអនុវត្តការងាររបស់អ្នកពាក់ព័ន្ធទាំងអស់។ ជាក់ស្ដែងក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤នេះ គខបជ មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធ តាមរយៈការផ្សព្វផ្សាយភូមិឃុំសង្កាត់មានសុវត្ថិភាព វេទិការសាធារណៈ និងផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍បានចំនួន ៥៦៥៥លើក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

របាយការណ៍ដដែលបង្ហាញទៀតថា ក្រៅពីការងារអនុវត្តទាំងអស់នេះ ក្នុងគោលដៅទប់ស្កាត់អំពើជួញដូរមនុស្ស ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក៏បានដាក់កម្លាំងជំនាញចុះល្បាតជាប្រចាំនៅតាមគោលដៅនានា ចុះធ្វើកិច្ចសន្យានៅតាមគោលដៅសង្ស័យដូចជាតាមខារ៉ាអូខេ ហាងម៉ាស្សាជាដើម ព្រមទាំងបានសហការជាមួយអធិការដ្ឋាននគរបាល និងកងអាវុធហត្ថក្រុងស្រុក ចុះធ្វើការណែនាំ និងទប់ស្កាត់ពលរដ្ឋធ្វើចំណាក់ស្រុកទៅក្រៅប្រទេសជាប្រចាំផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលក្រុមការងារទាំងអស់បានខិតខំអនុវត្ត និងសម្រេចបាននារយៈពេល ៦ខែកន្លងមកនេះ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារជនរងគ្រោះ នៅទូទាំងខេត្តសៀមរាប។

លោកស្រីប្រធានលេខាធិការដ្ឋាន ក៏បានជំរុញដល់អ្នកពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ ត្រូវបញ្ជូនរបាយការណ៍មកគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឲ្យបានគ្រប់អង្គភាពឲ្យបានទាន់ពេលវេលា ជាពិសេសអាជ្ញាធរក្រុងស្រុកទាំង១៣ ត្រូវស្រង់ទិន្នន័យអំពីការចំណាក-ចំណូលស្រុក អ្នកអត់ការងារធ្វើឲ្យបានច្បាស់លាស់ឲ្យពួកគាត់ស្វែងឱកាសនៃការសិក្សាជំនាញដែលមានអាហារូបករណ៍របស់រាជរដ្ឋាភិបាលកំពុងដំណើរការនៅវិទ្យាស្ថានចំនួន២ រួមមានវិទ្យាស្ថានជាតិភូមិភាគតេជោសែនសៀមរាប និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសមាជិកក្រុងស្រុក អ្នកពាក់ព័ន្ធ និងមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ អំពីការកំណត់អត្តសញ្ញាណជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ ដើម្បីឈានទៅដល់ការលុបបំបាត់ការជួញដូរមនុស្ស និងការចំណាកស្រុកដោយមិនស្របច្បាប់៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកស្រីស្នំ ដាក់គោលដៅដាំកូនឈើឲ្យបាន ១មុឺនដើមក្នុងឆ្នាំ២០២៤ ដើម្បីជាការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

អាជ្ញាធរស្រុកស្រីស្នំ ដាក់គោលដៅដាំកូនឈើឲ្យបាន ១មុឺនដើមក្នុងឆ្នាំ២០២៤ ដើម្បីជាការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

សប្បុរសជនប្រទេសអូស្ត្រាលី បន្ដជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

សប្បុរសជនប្រទេសអូស្ត្រាលី បន្ដជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ៣ខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ៣ខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.