គម្រោងទីក្រុងឆ្លាតវៃ សៀមរាប-អង្គរ !
កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបង្ហាញមួយជ្រុងសំខាន់ថា គោលដៅអនុវត្គគម្រោងទីក្រុងឆ្លាត គឺជាការបំពាក់សម្បទាសម្រាប់ទីក្រុងទេសចរណ៍សៀមរាប-អង្គរ ! ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តសៀមរាប គឺជារបៀបវារៈដ៏សំខាន់មួយ នៅលើរបៀបវារៈសំខាន់ចំនួន៦ផ្សេងទៀត របស់កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានដំណើរការនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ...