Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងទីក្រុងឆ្លាតវៃ សៀមរាប-អង្គរ !

ដោយ Pothe Thun
07/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបង្ហាញមួយជ្រុងសំខាន់ថា គោលដៅអនុវត្គគម្រោងទីក្រុងឆ្លាត គឺជាការបំពាក់សម្បទាសម្រាប់ទីក្រុងទេសចរណ៍សៀមរាប-អង្គរ !

ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តសៀមរាប គឺជារបៀបវារៈដ៏សំខាន់មួយ នៅលើរបៀបវារៈសំខាន់ចំនួន៦ផ្សេងទៀត របស់កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានដំណើរការនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងមានវត្តមានផងដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមជាមួយនឹងវត្តមានសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកានៃរដ្ឋបាលខេត្តជាច្រើនរូបទៀត។

នៅលើរបាយការណ៍ជាង១៦០ទំព័រ បានរំលេចនៅលើទំព័រទី២១ បាននិយាយអំពីគម្រោងទីក្រុងឆ្លាតវៃ។ របាយការណ៍នោះបានបញ្ជាក់ថា ក្រុមសិក្សាបានរៀបចំការប្រជុំ របស់គណៈកម្មាធិការដឹកនាំទីក្រុងស្អាតសៀមរាប លើកទី៥ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលកិច្ចប្រជុំនោះបានសង្កត់ធ្ងន់ទៅលើចក្ខុវិស័យ និងសេចក្តីព្រៀងផែនទីចង្អុលផ្លូវទីក្រុងឆ្លាតសៀមរាប។ ជាមួយគ្នានេះ ក្រុមសិក្សា JACA បានដាក់ស្នើឲ្យមានការបង្កើតអង្គភាព ឬការិយាល័យទីក្រុងឆ្លាត ដែលមានតួនាទីជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំទីក្រុងឆ្លាតសៀមរាប។ ការិយាល័យថ្មីនេះ នឹងផ្តោតសំខាន់ទៅលើការលើកស្ទួយ និងគាំទ្រដល់អាជីវកម្មឯកជន ដែលមានលក្ខណៈឆ្លាតវៃក្នុងក្រុងសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រុមសិក្សា JICA និងសាលាខេត្តសៀមរាប បានរៀបចំសិក្ខាសាលាចំនួន២ ទី១សម្រាប់ទីក្រុងតូក្យូ ទី២សម្រាប់ទីក្រុងសៀមរាប ហើយគោលបំណងនៃអង្គសិក្ខាសាលាទាំង២ គឺមានទិសដៅផ្តោតទៅលើការផ្សព្វផ្សាយ អំពីសកម្មភាពទីក្រុងឆ្លាតសៀមរាប ដល់ភាគីពាក់ព័ន្ធក្នុងជួររដ្ឋាភិបាល ប្រជាពលរដ្ឋ ជាពិសេសេសក្រុមហ៊ុនឯកជន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន។ ក្រុមហ៊ុនឯកជន JPT ដែលបានឈ្នះក្នុងកម្មវិធី ប្រកួតប្រជែងគំនិតអាជីវកម្មបែបឆ្លាតវៃខេត្តសៀមរាប បាននិងកំពុងពិភាក្សាលើការអនុវត្តគម្រោងសាកល្បងរបស់ខ្លួន ក្នុងទីក្រុងសៀមរាបជាមួយភាគីពាក់ព័ន្ធនានាក្នុងខេត្ត ផងដែរ។

យ៉ាងណាក៏ដោយ កិច្ចប្រជុំបានវាយតម្លៃខ្ពស់បំផុត ចំពោះជោគជ័យនៃការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស សម្រាប់អភិវឌ្ឍន៍ក្រុងទេសចរណ៍សៀមរាប-អង្គរ ដែលជាចំណងដៃដ៏ពិសិដ្ឋនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទាំងការតស៊ូប្តូរផ្តាច់ ឆ្លងកាត់វិបត្តិកូវីដ-១៩ ដើម្បីអនាគតដែលត្រូវរង់ចាំ ដោយការប្រើប្រាស់ឱកាស ជាដំណោះស្រាយ ទម្លុះទម្លាយបញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព។ ក៏អាចនិយាយបានដែរថា សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្សនៃក្រុងសៀមរាប គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍ក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលមានតម្រូវការបំពាក់សម្បទាផ្សេងៗទៀត ឲ្យមានទំនើបកម្ម ទាន់សម័យ នៅក្នុងរង្វង់់នៃការរក្សាតម្លៃអត្តសញ្ញាណជាតិ៕

អត្ថបទ និងរូបភាព ងឹន គីមឡេង

Tags: គម្រោងទីក្រុងឆ្លាតវៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីការបទេសម៉ាឡេស៊ី គ្រោងធ្វើទស្សនកិច្ចស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ !

រដ្ឋមន្រ្តីការបទេសម៉ាឡេស៊ី គ្រោងធ្វើទស្សនកិច្ចស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ !

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លួន ដើម្បីអនុម័តការងារប្រចាំឆ្នាំ២០២១ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត នៅឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត អនុម័តនិងពិភាក្សាលើរបៀបវីរៈនិងបញ្ហប្រឈមនានា

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លួន ដើម្បីអនុម័តការងារប្រចាំឆ្នាំ២០២១ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត នៅឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត អនុម័តនិងពិភាក្សាលើរបៀបវីរៈនិងបញ្ហប្រឈមនានា

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.