Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លួន ដើម្បីអនុម័តការងារប្រចាំឆ្នាំ២០២១ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត នៅឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត អនុម័តនិងពិភាក្សាលើរបៀបវីរៈនិងបញ្ហប្រឈមនានា

ដោយ Pothe Thun
07/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លូន ដើម្បីស្តាប់លើកឡើងពីបញ្ហាប្រឈម មួយចំនួននៅក្នុងខេត្ដ អនុម័តការងារប្រចាំឆ្នាំ២០២១ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្តក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត អនុម័តនិងពិភាក្សាលើរបៀបវីរៈមួយចំនួនដែលបានគ្រោងទុក ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅអាគារប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ត ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរក្រុងស្រុក មេបញ្ជាការ មេបញ្ជាការងកងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត នគរបាលបេតិកភ័ណ្ឌ ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្តសរុបប្រមាណជា៩០រូបបានអញ្ជើញចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តខ្លះលើកឡើងពីបញ្ហាប្រឈមមួយចំនួនរួមមាន៖ ការលក់ដូរនៅតាមដងផ្លូវសំខាន់ៗនាំឱ្យខ្វះសណ្តាប់ធ្នាប់របៀបរៀបរយ បញ្ហាអ្នកសុំទាននៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម នៅរមណីយដ្ឋានភ្នំគូលេន ការខូចខាតជាអន្លើៗនៃផ្លូវជាតិលេខ៦៤ ផ្លូវជាតិលេខ៦៧និង៦៨ និងកំណាត់ផ្លូវមួយចំនួនក្នុងក្រុងមួយចំនួនដែលស្ថិតនៅក្រៅគម្រោងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ពាក់ព័ន្ឋនឹងបញ្ហានេះ ក៍ទទួលបាន ការឆ្លើយបំភ្លឺភ្លាមៗពីមន្រ្តីជំនាញជូនអង្គប្រជុំផងដែរ ។

ឯកឧត្ត ទៀ សីហា អភិបាលខេត្ត មានប្រសាសន៍ថា ការលើកយកបញ្ហាទាំងអស់នេះមកពិភាក្សាគឺជាយោបល់ល្អៗ ដើម្បីរួមគ្នាដោះស្រាយស្វែងរកការរីកចម្រើនសម្រាប់ខេត្តរបស់យើង។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកឡើងពីការ លក់ដូរខ្វះសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមដងផ្លូវសំខាន់ៗ ទាំងការងារអនាម័យបរិស្ថាន ក្នុងក្រុងសៀមរាបជាដើមផង។ឯកឧត្តម មានប្រសាសន៍ថា៖ ក្រោយពីរួចរាល់ជាស្ថាពរនូវការស្ថាបនាផ្លូវទាំង៣៨ខ្សែ អាជ្ញាធរខេត្តនឹងបន្តសហការជាមួយអង្គភាពមន្ទីរស្ថាប័នជំនាញរៀបចំនិងកំណត់ទីតាំងសម្រាប់ពួកគាត់លក់ដូរតាមដងផ្លូវដើម្បីចៀសវាងភាពអត់សណ្តាប់ធ្នាប់ និងនាំឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពក្នុងក្រុង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំពោះអ្នកសុំទាននិងជនអាណាថា ដែលតែងតែបង្កការរំខានដល់អ្នកទេសចរនោះ អាជ្ញាធរខេត្តសហការជាមួយសមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញារួចហើយ និងកំពុងត្រៀមជួយពួកគាត់ដោយបានជ្រើសរើសយកទីតាំងនៅក្បែរសហគមន៍ព្រៃឈើចង្ក្រានរយក្នុងស្រុកវ៉ារិន រៀបចំជាមជ្ឈមណ្ឌលដើម្បីស្តារនិតិសម្បទាឡើងវិញ ជាទីកន្លែងសម្រាប់ពួកគាត់សំចតនិងរស់នៅទៀតផង ហើយទីនោះផ្តល់ឱកាសនិងលទ្ឋភាពឱ្យគាត់ដាំដំណាំ ចិញ្ចឹមសត្វនិងប្រកបមុខរបរបន្ទាប់បន្សំផ្សេងៗទៀត ឱ្យតែពួកគាត់មានឆន្ទៈទទួលយកនិងលះបង់ឈប់បន្តដើរជាជនអាណាថាលះបង់ការដើរសុំទានបាន លើសពីនេះអាជ្ញាធរខេត្តក៍មានផែនការទប់ស្កាត់ផងដែរដើម្បីឱ្យក្រុងសៀមរាបសមជាទីក្រុងវប្បធម៌អាស៊ាននិងសមជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រសម្បូរទៅដោយរមណិយដ្ឋាន ប្រាង្គប្រាសាទ នានាបាននឹងកំពុងទាក់ទាញអ្នកទេសចរគ្រប់ទីតំបន់ក្នុងពិភពលោក។ឯកឧត្តម អភិបាលខេត្តក៍បានជម្រុញដល់មន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ឋឱ្យពិនិត្យតាមដានការដឹកជញ្ជូនលើសទម្ងន់តាមផ្លូវជាតិមួយចំនួន បង្កការខូចខាតផ្លូវ ផងដែរ។

មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្ដម អ៊ាន ឃុន បានមានប្រសាសន៍កោតសរសើរដល់អាជ្ញាធរខេត្ត រដ្ឋបាលខេត្ត ក្រុងស្រុកទាំងអស់ថា៖ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ខេត្តយើងជួបវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានខិតខំពុះពារគ្រប់ឧបសគ្គក្នុងការដាក់វិធានការ ការពារ ទប់ស្កាត់ យ៉ាងហ្នឹងម៉ាត់បំផុត ដែលធ្វើឲ្យមេរោគកូវីដ-១៩ ដូចជាមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា និងអូមីក្រុង ឆ្លងចូលមកខេត្តយ៉ាងតិចតួចបំផុត។ ការរៀនរស់ និងការបំពេញការងារ តាមបែបគន្លងប្រក្រតីភាពថ្មីជាមួយជំងឺកូវីដ-១៩ ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការយល់ច្បាស់ ព្រមទាំងការពារខ្លួនដោយខ្លួនឯង តាមគោលការណ៍ (៣ ការពារ និង ៣ កុំ)។ឯកឧត្តម បញ្ជាក់ថា៖ ជាទូទៅការងារសំខាន់ៗ និងការបើកព្រឹត្តិការណ៍នានាក្នុងខេត្តឆ្នាំ២០២១ ប្រព្រឹត្តិទៅប្រកបដោយជោគជ័យមិនមានកត្តារាំងស្ទះ ដោយបញ្ហាជំងឺកូវីដ-១៩ ឬកត្តាអ្វីផ្សេងឡើយ ទាំងការបំពេញការងារការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទាំងការងាររដ្ឋបាលក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុង ព្រមទាំងសោភ័ណភាពក្នុងក្រុងសៀមរាប ក៍បានប្រព្រឹត្តិនិងដំណើរការទៅយ៉ាងរលូន។

ឯកឧត្តម អ៊ាន ឃុនបន្ថែមថា៖លទ្ធផលទាំងនេះ គឺបានពីការខិតខំប្រឹងប្រែង និងភាពឈ្លាសវៃរបស់ ឯកឧត្តម ជាអភិបាលខេត្ត រួមទាំង អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់បំពេញការងារយ៉ាងសកម្ម ព្រមៗគ្នាក្នុងរយៈពេលមួយឆ្នាំនេះ។

អត្ថបទ និងរូបភាព យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ !

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ !

រយ:ពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាប្រមាណជាង២ពាន់លានដុល្លា សម្រាប់អន្តរាគមន៍ដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ 

រយ:ពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាប្រមាណជាង២ពាន់លានដុល្លា សម្រាប់អន្តរាគមន៍ដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.