Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

រយ:ពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាប្រមាណជាង២ពាន់លានដុល្លា សម្រាប់អន្តរាគមន៍ដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ 

ដោយ Pothe Thun
07/01/2022
នៅក្នុង ព័ត៌មានជាតិទូទៅ
រយ:ពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាប្រមាណជាង២ពាន់លានដុល្លា សម្រាប់អន្តរាគមន៍ដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ 
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលអូសបន្លាយពេលជាង២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាអន្តរាគមន៍ប្រមាណជាង២ពាន់លានដុលា្ល ហើយក៏គ្រោងបញ្ចេញថវិកាប្រមាណ១ពាន់លានដុល្លាបន្ថែមទៀតសម្រាប់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២នេះ ។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល ជាមួយសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាពប្រចាំខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ទៀ សីហា សមាជិកគណ:កម្មាធិការកណ្តាល សមាជិកយុវជនថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានលើកឡើងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ប្រជាជនយើងទទួលរងការឆ្លងជំងឺកូវីដ-១៩ (Covid-19) ចំនួន ១២០,៤២៣នាក់ និងការបាត់បង់អាយុជីវិតចំនួន ៣,០០៥នាក់ ។ ក្នុងការប្រុទ្ធឆាំងជំងឺកូវីដ-១៩ (Covid-19) រដ្ឋាភិបាលបានប្រើប្រាស់ថវិកាចំណាយអន្តរាមគមន៍ចំនួន ៨២៩លានដុល្លារ ក្នុងឆ្នាំ២០២០ អាចឡើងដល់ ១,៤៥៤លានដុល្លារសម្រាប់ឆ្នាំ២០២១ ដោយរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍ចំនួន ១០ជុំរួចមកហើយ ។ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលក៏គ្រោងបញ្ចេញថវិកាអន្តរាគមន៍បន្ថែមក្នុងទំហំប្រមាណ ១,០១៤លានដុល្លារទៀត ។ ជារួមសម្រាប់រយ:ពេល ៣ឆ្នាំ (២០២០-២០២២) រាជរដ្ឋាភិបាលបានចំណាយធនធានថវិកាក្នុងទំហំ ៣,៤០០លានដុល្លារ ។ ជាលទ្ធផលកម្ពុជាអាចរក្សាបានល្អជាទូទៅ នូវលំនឹងជីវភាពប្រជាជនធានាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់គ្រងបានអតិផរណា និងស្ថិរភាពអត្រាប្តូរប្រាក់ ។

ឯកឧត្តម ទៀ សីហា បន្តទៀតថា ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ដែលនេះជាជោគជ័យមួយដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19) ។ មូលហេតុដោយសាររាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បត់បែនរស់រវើកដែលក្នុងនោះមានវិធានការជាច្រើនត្រូវបានអនុវត្តដោយប្រសិទ្ធភាព។ ដំបូងបំផុតគឺយុទ្ធនាការជាតិចាក់វ៉ាក់សាំង ធ្វើឱ្យកម្ពុជាបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតលើពិភពលោក ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

23/10/2025
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

17/10/2025

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបានអនុម័តឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ដូសទី៣ ឬដូសជំរុញដល់កុមារ និងយុវវ័យអាយុ១២ ទៅ១៨ឆ្នាំ ដោយចាប់ផ្តើមយុទ្ធនាការនៅខែមករា ឆ្នាំ២០២២ និងអនុវត្តតាមអភិក្រម “ ផ្ការីក ” ដូចដែលបានអនុវត្តកាលពីពេលកន្លងមក ។

ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ខេត្តសៀមរាប ដោយមានការចង្អុលពីដឹកនាំដោយផ្ទាល់គឺសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ខេត្តបានពុះពារដោះស្រាយបញ្ហាប្រឈម ជម្នះបានគ្រប់ឧបសគ្គ រក្សាបាននូវប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមជាមួយនឹងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកា ១៥០លានដុល្លារ សម្រាប់ជួសជុលសាងសង់ផ្លូវ ៣៨ខ្សែ ដែលបានលេចចេញជារូបរាងសម្រេចបានស្ទើរមួយរយភាគរយដែលគ្រោងបើកពិធីសម្ពោធក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមជម្រាបថា សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉ក សន្តិភាពប្រចាំខេត្តសៀមរាប មានឫសគល់ចេញមកពីអង្គការចាត់តាំងមួយរបស់អតីតគណបក្សសង្គ្រោះជាតិ។ ក្រោយគណបក្សនេះត្រូវបានរំលាយ សមាជិក នៃអង្គការខាងលើ បានសុំចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ និងបានប្រកាសអំពីការគាំទ្ររបស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជាវិញ។

ឯកឧត្តម ទៀ សីហា ចាត់ទុកថា នេះជាការបង្ហាញនូវការគាំទ្រចំពោះកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យ៉ាងពិតប្រាកដ ជាកម្លាំងថ្មីមិនអាចខ្វះបាន ដើម្បីបង្រួបបង្រួមកម្លាំងមហាសាមគ្គីជាតិទាំងមូល រក្សាការពារនូវសុខសន្តិភាព សមតាមពាក្យស្លោក “ មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ” និងពាក្យស្លោកមួយឃ្លាទៀតថា “ លើកម្ពស់ស្មារតីស្នេហាជាតិ ពង្រឹងធ្លុងសាមគ្គីភាព ការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឺកដីកម្ពុជា ” ៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ និងលោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពុទ្ធសាសនូបត្ថម្ភ គ្រោងថវិកាជាង១០ម៉ឺនដុល្លា ដើម្បីជួសជុល-អភិរក្ស ព្រះវិហារបូរាណ នៅក្រុងសៀមរាប !

ពុទ្ធសាសនូបត្ថម្ភ គ្រោងថវិកាជាង១០ម៉ឺនដុល្លា ដើម្បីជួសជុល-អភិរក្ស ព្រះវិហារបូរាណ នៅក្រុងសៀមរាប !

ខេត្តសៀមរាប នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងខេត្តនៅថ្ងៃទី១០ ខែមករានេះ

ខេត្តសៀមរាប នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងខេត្តនៅថ្ងៃទី១០ ខែមករានេះ

ផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានសាងសង់រួចរាល់ជាស្ថាពរហើយ

ផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានសាងសង់រួចរាល់ជាស្ថាពរហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.