Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ !

ដោយ Pothe Thun
07/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ !
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ មន្ទីរព័ត៌មានខេត្ដសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្ដសម្រាប់ឆ្នាំ២០២២នេះ ដើម្បីដកពិសោធន៍ កែលម្អ ការផ្លាស់ប្ដូរបច្ចេកទេស និងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានា ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរព័ត៌មានខេត្ដសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទជាច្រើនរូបចូលរួមផងដែរ។

នាឱកាសនោះ ឯកឧត្ដម លីវ សុខុន មានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបានយ៉ាងល្អប្រសើរ ទោះបីជាក្នុងបរិបទជំងឺកូវីដ-១៩ក្តី ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រតិបត្តិការ ផ្សព្វផ្សាយព័ត៌មាននៅទេ ពោលគឺមានតែបង្កើនសកម្មភាពខ្លាំងឡើងថែមទៀត។ ឯកឧត្តម បន្តថា សកម្មភាពការងារគ្រប់ជំនាញត្រូវបានបំពេញប្រកបដោយលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាព គុណភាព។ ជាពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន មានការកើនឡើងពីជាង ៦ពាន់ទៅជាង ៨ពាន់អត្ថបទព័ត៌មាន ស្មើជិត៣០% បើប្រៀបធៀបនឹងឆ្នាំមិនទាន់មានជំងឺកូវីដ-១៩។ ឯកឧត្តម បន្ថែមថា លទ្ធផល នៃជាការឆ្លើយតបនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាលើវិស័យព័ត៌មាន ក្នុងបរិបទដែលពិភពកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័ស ដោយឡែកនៅកម្ពុជាយើង ក៏បំពេញបេសកកម្មនេះយ៉ាងសកម្ម និងមមាញឹកផងដែរ។

ដោយឡែកមន្ទីរព័ត៌មានខេត្តសៀមរាប ក៏បានយកចិត្តទុកដាក់ប្រតិបត្តិការប្រកបដោយគុណភាព ប្រសិទ្ធភាព និងឈរលើវិជ្ជាជីវ:សារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន ក្នុងរយ:ពេលឆ្នាំ២០២១កន្លងមកនេះ ក៏ដូចជាការផ្ដល់ការពិភាក្សា និងបំប៉នប្រព័ន្ធការងារក្នុងអង្គភាពសម្រាប់ឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ និងផ្ដល់លបទពិសោធការងារជាច្រើនផ្សេងៗទៀត សម្រាប់បន្តដំណើរទៅឆ្នាំ២០២២ដល់មន្ដ្រីក្រោមឱវាទ។ឯកឧត្ដម គូសបញ្ជាក់ថា ស្ថិតនៅក្នុងបរិបទជំងឺកូវីដ-១៩ ជាសកលនាឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្ដ្រី នៃមន្ទីរព័ត៌មានខេត្ដ ពួកគាត់ជួបការលំបាកជាច្រើនក្នុងការចុះយកព័ត៌មានទៅផ្សព្វផ្សាយ ដោយសារទីតាំងដែលត្រូវយកព័ត៌មានត្រូវបានបិទខ្ទប់ និងដាក់ជាតំបន់ក្រហម ប៉ុន្ដែក្រុមមន្ដ្រីយកព័ត៌មាន បានខិតខំប្រឹងប្រែងចុះយកព័ត៌មានទៅផ្សព្វផ្សាយបានយ៉ាងល្អប្រសើរ ដោយក្នុងនោះ បានផ្សាយព័ត៌មានតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាខេត្ដសៀមរាប ព្រមទាំងផ្សាយតាមទូរទស្សន៍ឯកជននៅក្នងខេត្ត និងនៅរាជធានីភ្នំពេញជាច្រើនទៀតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

នៅក្នុងកិច្ចប្រជុំនោះ បានបង្ហាញឲ្យឃើញថា ឆ្លងកាត់ព្រឹត្តិការណ៍ជាសាកលនៃវិបត្តិកូវីដ-១៩ជិត២ឆ្នាំកន្លងមកនេះ មន្ទីរព៍ត៌មានខេត្តសៀមរាប បានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ គាំទ្ររាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងជំនាញពាក់ព័ន្ធ តាមរយ:នៃការបង្កើតកម្មវិធីផ្សព្វផ្សាយ-អប់រំ ដែលបានដាក់ចេញទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានផងដែរ។ អង្គប្រជុំ ក៏មានការពិភាក្សាការងារ ដើម្បីសិក្សាអំពីបទពិសោធន៍ គឺជាការស្វែងរកគន្លឺះ និងធ្វើដំណោះស្រាយលើបញ្ហាប្រឈមនានា និងអាចនិយាយបានថា នេះគឺជារបបអាហារឋាមពលដែលមិនអាចខ្វះបាន សម្រាប់ពង្រឹង និងបំប៉នប្រព័ន្ធការងារក្នុងអង្គភាព ឈានឆ្ពោះទៅរកគៅលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ។

ឯកឧត្ដម ក៏បានដាស់តឿនដល់មន្ដ្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារឱ្យខ្លាំងក្លាបន្ថែមទៀត និងស្នើឱ្យមន្ដ្រីបុគ្គលិកបន្ដកិច្ចការងារបស់ខ្លួនឱ្យបានល្អ និងស្វែងយល់បទពិសោធន៍ថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំរើការងានៅក្នុងមន្ទីរ ក៏ដួចជារាជរដ្ឋាភិបាល ។ ឯកឧត្ដម ក៏បានលើកឡើងពីក្រមសីលធម៌វិជ្ជាជីវ:អ្នកសារព័ត៌មាន តាមប្រសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត ) គឺជាយ័ន្តការពារកំហុសរបស់អ្នកសារព័ត៌មាន។ អ្វីជាគោលដៅរបស់ស្ថាប័នព័ត៌មាន គឺការលើកកម្ពស់គុណភាពសេវាផ្តល់ព័ត៌មាន និងការអប់រំសង្គម ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំលើកនេះ កាន់តែមានសារសំខាន់ថែមទៀត លើការពិភាក្សាយោបល់របស់មន្រ្តីជំនាញ ដើម្បីរៀបចំបង្កើតកម្មវិធីថ្មីៗបន្ថែមទៀត បំរើឲ្យការផ្សព្វផ្សាយដែលទាក់ទងទៅនឹងការបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សិទ្ធិជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលខ្លួនជឿទុកចិត្តបាន ដើម្បីការអភិវឌ្ឍន៍សហគមន៍នោះ។ ឯកឧត្ដមបញ្ជាក់ថា អ្នកព័ត៌មាន ត្រូវចេះរកព័ត៌មាន រួមមានព័ត៌មានព្រឹត្ដិការណ៍ និងព័ត៌មានផលិត ព័ត៌មានទាន់ហេតុការណ៍ ទើបជាអ្នកចេះព័ត៌មាន ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយ:ពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាប្រមាណជាង២ពាន់លានដុល្លា សម្រាប់អន្តរាគមន៍ដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ 

រយ:ពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាប្រមាណជាង២ពាន់លានដុល្លា សម្រាប់អន្តរាគមន៍ដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ 

ពុទ្ធសាសនូបត្ថម្ភ គ្រោងថវិកាជាង១០ម៉ឺនដុល្លា ដើម្បីជួសជុល-អភិរក្ស ព្រះវិហារបូរាណ នៅក្រុងសៀមរាប !

ពុទ្ធសាសនូបត្ថម្ភ គ្រោងថវិកាជាង១០ម៉ឺនដុល្លា ដើម្បីជួសជុល-អភិរក្ស ព្រះវិហារបូរាណ នៅក្រុងសៀមរាប !

ខេត្តសៀមរាប នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងខេត្តនៅថ្ងៃទី១០ ខែមករានេះ

ខេត្តសៀមរាប នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងខេត្តនៅថ្ងៃទី១០ ខែមករានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.