កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជាមួយអាជ្ញាធរ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីណែនាំបន្ថែមដល់គ្រប់អ្នកពាក់ព័ន្ធពិនិត្យលើការងារនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ ...