Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិធីប្រណាំងទូក-ងនៅខេត្តសៀមរាប បានប្រកាសបិទជាផ្លូវការហើយ ខណៈទូកទទួលចំណាត់ថ្នាក់លេខ១ ផ្នែកបុរស ឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប និង ទូកនារីឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប

ដោយ Pothe Thun
29/11/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពិធីប្រណាំងទូក-ងនៅខេត្តសៀមរាប បានប្រកាសបិទជាផ្លូវការហើយ ខណៈទូកទទួលចំណាត់ថ្នាក់លេខ១ ផ្នែកបុរស ឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប និង ទូកនារីឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ត្រូវបានប្រកាសបិទជាផ្លូវការហើយ នាព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត និង លោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង អភិបាលរងខេត្តសៀមរាប និង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត រដ្ឋបាលក្រុងស្រុកក្នុងខេត្ត និង កីឡាករ កីឡាការិនីទូក-ង យ៉ាងច្រើនកុះករ ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និង ជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក-ងខេត្តសៀមរាប បានឲ្យដឹងថា ការប្រណាំងទូក-ង ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានទូក-ង ចូលរួមប្រណាំងចំនួន ៣២ទូក ក្នុងនោះទូកផ្នែកនារីមានចំនួន ៣ទូក មានកីឡាករសរុបចំនួន ១០៩៩នាក់ ក្នុងនោះកីឡាការិនី មានចំនួន ៨៩នាក់ ដោយចែកចេញជា៥ពូល និង មានការអុំកឡោដិ៍សម្រាប់កំដរការប្រកួតប្រណាំងទូក-ង ចំនួន ៥គូផងដែរ ។
លោក អ៊ឹង គឹមលាង បន្ថែមថា តាមលទ្ធផលនៃការប្រកួតបានរកឃើញថា ទូកផ្នែកបុរស គឺ ទូកឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះសូទ្រនិគមសែនជ័យបារមីតាពេជ្រ ជារបស់រដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកស្វាយលើ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះ រំដួលសែនជ័យបារមីអង្គរ ជារបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ ខណៈទូកឈ្មោះ នាគអង្គរមានជ័យ ជារបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តមានជ័យ ទទួលចំណាត់ថ្នាក់លេខ៤ ។

ទូកផ្នែកនារី គឺ ៖ ទូកឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះ តេជោធិបតីបារមីបាគង ជារបស់រដ្ឋបាលស្រុកប្រាសាទបាគង សាខាគយ និងរដ្ឋាករខេត្តសៀមរាប និងយោធិនពិការ៣១៧ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះហង្សចន្ទមានជ័យបារមីមហានគរ របស់សាខាពន្ធដាខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ នៅតាមដងស្ទឹងសៀមរាបក្នុងពិធីបិទការ ប្រណាំងទូក “ង” បន្ទាប់ពីបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះកន្លងមក ដែលក្នុងរយៈពេលពីរថ្ងៃនេះ យើងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមកចូលរួម ទស្សនាកម្សាន្តក្នុងព្រះរាជពិធីយ៉ាងច្រើនកុះករ ។
ឯកឧត្ដម ក៏បានថ្លែងអំណរអរគុណ និងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាប្រធាន អនុប្រធាន និងសមាជិក នៃអនុគ ណៈកម្មការរៀបចំព្រះរាជពិធីទាំង៧ ចំណុះឱ្យគណៈកម្មការកណ្តាលរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញ ខេត្ត ដែលបានរៀបចំទូក “ង” ចូលរួមក្នុងការប្រកួត ហើយបានខិតខំប្រឹងប្រែងដោយស្មារតីយកចិត្ត ទុកដាក់ខ្ពស់របស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យដំណើរការទូទៅក្នុងព្រះរាជពិធីរបស់យើងទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី ការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីទាំងអស់ បានសម្តែងក្តីសោមនស្សរីករាយ មោទនភាព ទទួលយកលទ្ធផលជាក់ស្តែង តាមការរៀបចំត្រឹមត្រូវ និងឥតលម្អៀង របស់អនុគណៈកម្មការបច្ចេកទេស ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ប្រាក់ សោភ័ណ បន្ថែមថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលនេះ បានវាយតម្លៃជារួមថា ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានប្រព្រឹត្តបានល្អប្រសើរ ដោយ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឱ្យកត់សម្គាល់ឡើយ , ស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេល មុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជា តាមបណ្តោយស្ទឹងសៀមរាប បញ្ហាចរាចរណ៍នៅក្នុងក្រុង និងនៅជុំវិញទីតាំងប្រារព្ធពិធីមានលក្ខណៈល្អប្រសើរ បើទោះបី ជាមានការកកស្ទះនៅតាមកន្លែងខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ចយើងបានជួយសម្រួល ចរាចណ៍បានទាន់ពេលវេលា និង ដំណើរការ នៃការប្រណាំងទូក “ង” ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ បង្កលក្ខណៈ សប្បាយរីករាយ អធិកអធម និងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាលោកស្រី អស់លោក ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួនធ្វើអំណោយឧបត្ថម្ភ ដោយទឹកចិត្តសប្បុរសថ្លៃថ្លា ជូនចំពោះគណៈកម្មការ រៀបចំពិធី និងជូនដល់កីឡាករ កីឡាការិនីដោយផ្ទាល់ ដែលនេះជាវប្បធម៌ចែករំលែក និងសាមគ្គីភាព ពិសេសបានថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ព្រមទាំងប្អូនៗ យុវជនទាំងអស់ ដែលបានចំណាយពេលវេលា និងថាមពលប្រកបដោយសាមគ្គីភាព និងឆន្ទៈ មោះមុតក្នុងការរៀបចំកម្មវិធីកម្សាន្តនានា អមជាមួយនឹងការប្រណាំងទូក “ង” នាពេលនេះ ។
សូមបញ្ជាក់ថា ក្រោយពីពិធីប្រកាសបិទជាផ្លូវការនៃការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប រដ្ឋបាលខេត្តសៀមរាប ក៏មានរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឲ្យកាន់តែមានភាពអឹកអធឹកក្រៃលែងបន្ថែមទៀត ៕
រូបភាព ៖ លោក ទ្រា ពន្លឺ
អត្ថបទ ៖ លោក លីវ សាន្ត

Tags: បុណ្យអុំទូក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.