Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

ដោយ Pothe Thun
29/11/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបានបំពេញភារកិច្ចក្នុងការចូលរួមថែរក្សាអនាម័យទូទាំងក្រុងសៀមរាប ជាពិសេសនាថ្ងៃព្រះរាជពិធីបុណ្យអុំទូកក្នុងក្រុងសៀមរាប កាលពីកន្លងទៅនេះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនប្រគល់ជូនដល់បងប្អូនអ្នកអនាម័យជាង ១០០នាក់ មកពីអង្គភាពចំនួន៥ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ដែលបានចូលរួមថែរក្សាអនាម័យក្នុងក្រុងសៀមរាបកន្លងមកបានយ៉ាងល្អ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា សម្រាប់ការចោលសំរាមរបស់ពលរដ្ឋបច្ចុប្បន្ន មានសណ្ដាប់ធ្នាក់ក៏ពិតមែន ប៉ុន្តែនៅក្នុងខេត្តសៀមរាប ក៏នៅមានបងប្អូនមួយចំនួននៅមិនទាន់ចូលរួមទុកដាក់សំរាមបានល្អនៅឡើយទេ។ ការងារនេះទាមទាឲ្យបងប្អូនយើងជាអ្នកអនាម័យ ត្រូវមានភារកិច្ចក្នុងការចូលរួមសម្អាតជាប្រចាំ ទើបជួយឲ្យទីក្រុងយើងក្លាយជាទីក្រុងស្អាត មិនមានការចោល និងទុកសំរាមផ្ដេសផ្ដាស។

ឯកឧត្តម ប្រាក់ សោភ័ណ បង្ហាញថា ជាក់ស្ដែងក្នុងឱកាសព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឆ្នាំ២០២៣កន្លងទៅនេះ ការទុកដាក់សំរាមរបស់បងប្អូនយើង គឺមានភាពល្អប្រសើរ ស្របជាមួយនឹងសកម្មភាពក្រុមការងារយើងដែលជាអ្នកអនាម័យ ក៏បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមថែរក្សា រៀបចំសណ្ដាប់ធ្នាប់ ការចោល ការទុកដាក់សំរាម និងប្រមូលសំរាម ដោយទោះបីធុងសំរាមមិនបានគ្រប់គ្រាន់ក៏ពិតមែន តែពួកគាត់ក៏បានទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ងាយស្រួលដល់បងប្អូនអ្នកអនាម័យយើងងាយស្រួលសម្អាត និងប្រមូលផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា សម្រាប់ព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប នាឆ្នាំនេះ គឺយើងបានទទួលវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិ រហូតដល់ជាង ៣០ម៉ឹននាក់ ដែលចំនួននេះ គឺមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩ ។ ហើយវត្តមានភ្ញៀវទេសចរមានចំនួនច្រើនបែបនេះ ក៏ដោយសារតែទីក្រុងយើងស្អាត ក្នុងនោះបងប្អូនយើងទាំងអស់មានភាពសកម្ម សម្អាតបានល្អ ស្អាត។ ជាក់ស្ដែងកាលពីពេលកន្លងទៅរដ្ឋបាលខេត្ត បានសហការជាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរយនាក់ ដើម្បីធ្វើការសម្អាតនៅក្នុងក្រុង ក៏ប៉ុន្តែមិនបានស្អាតដូចបងប្អូនអ្នកអនាម័យយើងទេ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងបានជម្រុញលើកទឹកចិត្តដល់បងប្អូនជាក្រុមអ្នអនាម័យទាំង ៥អង្គភាព រួមមាន៖ មន្ទីរបរិស្ថានខេត្ត, ក្រុមហ៊ុន Gaea.plc, ក្រុមហ៊ុន Cintri, ក្រុមហ៊ុន Active Green និងគ្រឹះស្ថានអង្គរ សូមចូលរួមបន្តទៀតក្នុងការងារសម្អាតបរិស្ថាន ការប្រមូលសំរាមនៅក្នុងទីក្រុងឲ្យបានស្អាតបន្ថែមទៀត ហើយក៏សង្ឃឹមថា សោភ័ណភាពទីក្រុងយើងនឹងកាន់តែស្រស់ស្អាត ដើម្បីជាការទាក់ទាញ់ដល់អ្នកទេសចរណ៍គ្រប់ជាតិសាសន៍ចូលមកកំសាន្តកាន់តែច្រើនឡើង៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: បុណ្យអុំទូកអភិបាលខេត្ត​សៀមរាបអ្នកអនាម័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

និយ័តករមូលបត្រកម្ពុជា ជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដើម្បីបញ្ចៀសការឆបោក និងធ្វើពិពិធកម្មវិយោគ

និយ័តករមូលបត្រកម្ពុជា ជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដើម្បីបញ្ចៀសការឆបោក និងធ្វើពិពិធកម្មវិយោគ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.