Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបបើកវគ្គបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២០

ដោយ Pothe Thun
30/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបបើកវគ្គបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២០
92
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២០ ក្រោមអធិបតិភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងមានការអញ្ជើញចូលរួមពីសំណាក់ សហការី នៃលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្ត លោកស្នងការរងនគរបាលខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរ អភិបាលក្រុងស្រុក ទាំង១២ លោកអធិការនគរបាលក្រុង ស្រុក ចៅសង្កាត់ និងអង្គភាពពាក់ព័ន្ធសរុបចំនួន ៤៥០នាក់ ។

ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រី និងប្រសិទ្ធិភាពការងារ ហើយស្វែងយល់ពីគោលបំណងនៃការធ្វើស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ។ ជាពិសេស ការបំពេញតារាងស្រង់ស្ថិតិនីមួយៗអោយបានត្រឹមត្រូវដើម្បីបង្ហាញពីនីតិវិធីនៃការស្រង់ស្ថិតិប្រជាពលេដ្ឋប៉ាន់ស្មាន និងចែករំលែកវំណេះដឹង បទពិសោធន៍ទាក់ទងនឹងការងារកន្លងមក ។

លោក ពៅ ពិសិដ្ឋ បន្តថា ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត គឺជាការអនុវត្តការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែល គ.ជ.ប តែងតែធ្វើជាទៀងទាត់ ដោយមានកិច្ចសហការអនុវត្តផ្ទាល់ពីអាជ្ញាធរឃុំ-សង្កាត់ និងការសម្របសម្រួលពីអាជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ។ ក្នុងនោះការងាររៀបចំត្រៀមនេះ គឺជាមុខងារជាភ្នាក់ងាររបស់ឃុំ-សង្កាត់ ដែលឃុំ-សង្កាត់មានតួនាទីត្រូវអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សេចក្តីណែនាំរួមរវាង គ.ជ.ប និងក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីផ្តល់ការគាំទ្រដល់ គ.ជ.ប ក្នុងការងាររៀបចំបញ្ជីបោះឆ្នោត ដែលធានាបាននូវភាពត្រឹមត្រូវពេញលេញ និងមានបច្ចុប្បន្នភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា ទន្ទឹមនឹងការងារស្រង់ស្ថិតិនេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត មានភារកិច្ចមួយទៀត គឺការចែកលិខិតអញ្ជើញអ្នកបោះឆ្នោត ដែលប្រើប្រាស់ទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោត ឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត ជាមួយក្រុមចុះឈ្មោះបោះឆ្នោត និងការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទូទៅ អំពីទិន្នន័យផ្សេងៗក្នុងបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋទាំងនោះងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវក្នុងករណីមានកំហុសឆ្គង ដែលការងារនេះក៏ត្រូវមានការចូលរួមសហការអនុវត្តផ្ទាល់ដោយមេភូមិ និងអាជ្ញាធរឃុំ-សង្កាត់ ។

ជាមួយគ្នានោះ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឱ្យដឹងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១-២៣ ខែឧសភា ឆ្នាំ២០២០ ហើយ គ.ជ.ប បានកំណត់អាយុ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានន័យថា កើតមុន ឬត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០០២ ៕

អត្ថបទ និង រូបភាព៖ ហាំ ម៉េងហួត

Tags: ចុះឈ្មោះបោះឆ្នោតបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សន្និសីទរួមស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា

សន្និសីទរួមស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា

អភិបាលរងខេត្ដសៀមរាប ស្នើអោយគ្រូនៅតាមសាលារៀនក្នុងខេត្តទាំងអស់ គួរបង្កើតផេកហ្វេសប៊ុក ដើម្បីឆ្លើយតបការរិះគន់តាមបណ្ដាញសង្គម

អភិបាលរងខេត្ដសៀមរាប ស្នើអោយគ្រូនៅតាមសាលារៀនក្នុងខេត្តទាំងអស់ គួរបង្កើតផេកហ្វេសប៊ុក ដើម្បីឆ្លើយតបការរិះគន់តាមបណ្ដាញសង្គម

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.