Friday, April 17, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សន្និសីទរួមស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា

ដោយ Pothe Thun
30/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សន្និសីទរួមស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅខេត្តសៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំបើកសន្និសីទរួម ស្តីពី កម្មសិទ្ធិ បញ្ញា ក្រោមប្រធានបទ ការទទួលស្គាល់ សុពលភាព ប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប នៅកម្ពុជា ដោយមានការសហការគាំទ្រពី អង្គភាព កម្មសិទ្ធិបញ្ញា សហគមន៍ អឺរ៉ុប (EPO) និង សភាពាណិជ្ជកម្ម សហគមន៍ អឺរ៉ុប ប្រចាំកម្ពុជា។

ពិធីបើកសន្និសីទរួមនេះ ក្រោមអធិបតីភាព ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម និង សិប្បកម្ម និងលោក Antonio Campinos ប្រធាន អង្គភាព កម្មសិទ្ធិ បញ្ញា សហគមន៍ អឺរ៉ុប និងវត្តមានអញ្ជើញចូលរួម លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន្ពាក់ព័ន្ឋនានា និងយុវសិស្សមកពីសកលវិទ្យាល័យមួយចំនួនក្នុងខេត្ត សរុបចំនួនប្រមាណជាង១៣០រូប។

ឯកឧត្តមទេសរដ្ឋមន្រី្ត មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគំនិតច្នៃប្រឌិតដ៏វាងវៃ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី យើងបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ គួបផ្សំ ជាមួយ គោលនយោបាយ អភិវឌ្ឍន៍ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ សម្រេចបានការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យរីកចម្រើន ថែមទៀត។ ជាក់ស្តែង ក្នុងក្របខណ្ឌកម្មសិទិ្ធបញ្ញា ក្រសួង បានបន្តពង្រឹងកិច្ចការពារសិទ្ធិកម្មឧស្សាហកម្ម ដែលក្នុងនោះមានប្រកាសនីយបត្រតក្កកម្ម ឬហៅថាប៉ាតង់ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារបច្ចេកវិជ្ជា និងជំរុញការច្នៃប្រឌិតថ្មីៗផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមទេសរដ្ឋមន្រី្តបន្ថែមថា ដើម្បីសម្រេចការងារខាងលើនេះ ក្រសួងបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងបណ្តាអង្គភាពកម្មសិទិ្ធបញ្ញាលើពិភពលោក សំដៅធ្វើយ៉ាងណាឲ្យការងារប្រកាសនីយបត្រ តក្កកម្មនេះ ដំណើរការល្អប្រសើរ និងស៊ីសង្វាក់គ្នាជាមួយអន្តរជាតិ ព្រមទាំងជំរុញឲ្យមានការសុំចុះបញ្ជីការពារសិទ្ធិកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ។ ជាលទ្ធផល ក្រសួងទទួលបាន ២៣០ សំណើ ដែលសុំទទួលស្គាល់សុពលភាពប្រកាសនីយបត្រអឺរ៉ុបនៅកម្ពុជា តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅទីក្រុងម៉ុយនិច ប្រទេសអាល្លឺម៉ង់។

លោក អាន់តូនីញ៉ូ ខេមពីណូ (António Campinos) ប្រធាន អង្គភាព កម្មសិទ្ធិបញ្ញា សហគមន៍អឺរ៉ុប បាន លើកឡើងថា ស្របពេលប្រព័ន្ធបច្ចេកវិទ្យា កាន់តែរីកចម្រើន ការធ្វើពាណិជ្ជកម្ម លើពិភពលោក បានកើន ឥតឈប់ឈរ ខណៈនេះការចុះបញ្ជី ផ្នែកកម្មសិទ្ធិបញ្ញា ពិត ជាមានសារៈសំខាន់ ក្នុងកិច្ចការពារ របកគំហើញ ការច្នៃប្រឌិតថ្មីៗ។

លោកលើកឡើងថា ដើម្បីចៀសវាង ការ ក្លែងបន្លំ ឬ ការ ប្តូរផ្លាស់ ក្នុងរូបភាពណាមួយ ដោយគ្មានច្បាប់ត្រឹមត្រូវ បណ្តាក្រុមហ៊ុននានា ត្រូវសិក្សា ស្វែងយល់ ពីប្រព័ន្ធ ផ្សព្វផ្សាយពិភពលោក ជាពិសេស តាមប្រព័ន្ធគេហទំព័រ ឈ្មោះ អ៉ីស្ពេសណិត (Espacenet)។ គេហទំព័រនេះ បានផ្ទុកស្នាដៃជាង១១០លាន ដែលបានប្រកាសនីយបត្រតក្កកម្ម រួចរាល់ហើយ។ ជាមួយនោះដែរ វានឹងជួយឲ្យលោកអ្នក ចៀសផុតពីការ ចុះបញ្ជី ជាន់គ្នា ៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: EPOនីយបត្រតក្កកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្ដសៀមរាប ស្នើអោយគ្រូនៅតាមសាលារៀនក្នុងខេត្តទាំងអស់ គួរបង្កើតផេកហ្វេសប៊ុក ដើម្បីឆ្លើយតបការរិះគន់តាមបណ្ដាញសង្គម

អភិបាលរងខេត្ដសៀមរាប ស្នើអោយគ្រូនៅតាមសាលារៀនក្នុងខេត្តទាំងអស់ គួរបង្កើតផេកហ្វេសប៊ុក ដើម្បីឆ្លើយតបការរិះគន់តាមបណ្ដាញសង្គម

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.