Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលរងខេត្ដសៀមរាប ស្នើអោយគ្រូនៅតាមសាលារៀនក្នុងខេត្តទាំងអស់ គួរបង្កើតផេកហ្វេសប៊ុក ដើម្បីឆ្លើយតបការរិះគន់តាមបណ្ដាញសង្គម

ដោយ Pothe Thun
01/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អភិបាលរងខេត្ដសៀមរាប ស្នើអោយគ្រូនៅតាមសាលារៀនក្នុងខេត្តទាំងអស់ គួរបង្កើតផេកហ្វេសប៊ុក ដើម្បីឆ្លើយតបការរិះគន់តាមបណ្ដាញសង្គម
1.4k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានណែនាំ និងសំណូមពរដល់នាយកសាលា លោកគ្រូអ្នកគ្រូដែលបង្រៀននៅតាមបណ្ដាស្រុកនៃខេត្ដសៀមរាបទាំងអស់ អោយនាំគ្នាបង្កើតផេក ឬហ្វេសប៊ុកសម្រាប់សាលារៀន ដើម្បីទប់ស្កាត់ព័ត៌មានអសកម្ម ព័ត៌មានក្លែងក្លាយ ឬដើម្បីឆ្លើយតមការរិះគន់ពីប្រជាពលរដ្ឋនិងសាធារណៈជន ដែលបានចោទលើវិស័យអប់រំ នៅតាមបណ្ដាញសង្គមដ៍មានប្រជាប្រិយភាពមួយនេះ ។ លោកអភិបាលរងខេត្ដសៀមរាប បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅឆ្នាំ២០២០ នៅខេត្ដសៀមរាប កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះ ។

លោក នាក់ ណេរ៉ុន បានមានប្រសាសន៍ទៀតថា កន្លងមកមានសាធារណៈជន និងជនឆ្លៀតឱកាសមួយចំនួនធ្វើការលើវិស័យអប់រំផ្នែកឯកជន នៅស្រុកជីក្រែង និងស្រុកវ៉ារិន បានបន្ដុះបង្អាប់សាលារៀនរបស់រដ្ឋគ្មានគុណភាព នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីរកប្រយោជន៍ ពីមូលនិធិដៃគូរអភិវឌ្ឍន៍ដែលធ្វើអោយអ្នកនយោបាយមួយចំនួនវាយប្រហារថាមិនយកចិត្ដទុកដាក់ មកលើវិស័យអប់រំ ។ ជាមួយគ្នានោះក៍បានបង្កើតព័ត៌មានក្លែងក្លាយវាយប្រហារ និងរិះគន់គ្មានការពិត ដែលធ្វើអោយប៉ះពាល់ដល់ថ្នាក់ដឹកនាំផងដែរ ខណៈដែលយើងមិនបានឆ្លើយតបភ្លាមៗទៅលើការរិះគន់ទាំងអស់នោះ ។

លោកបានបន្ដថា នៅពេលមានជនឆ្លៀតឱកាសនិងមានបញ្ហាដែលកើតឡើងនៅតាមបណ្ដាញសង្គមនេះ លោកបានសំណូមពរអោយនាយកសាលាលោកគ្រូអ្នកគ្រូ និងអង្គភាពពាក់ព័ន្ធបង្កើតផេកឬហ្វេសប៊ុក ដើម្បីឆ្លើយតបជាមួយព័ត៌មានទាំងនោះដើម្បីកុំអោយជនឆ្លៀតឱកាសទាំងនោះពង្រីកព័ត៌មានក្លែងក្លាយកាន់តែធំ។លោកបានបន្ដថាព័ត៌មានក្លែងក្លាយនេះ ធ្វើអោយប៉ះពាល់ដល់មនុស្សនិងថ្នាក់ដឹកនាំ ជាក់ស្ដែងដូចជាការបង្ហោះព័ត៌មានក្លែងក្លាយ ពីជំងឺរលាកសួតកូរ៉ូណាវីរុសថ្មីនេះជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា ពិធីសន្និបាតបូកសរុបនិងវាយតម្លៃការងារអប់រំយុវជននិងកីឡាខេត្ដសៀមរាបនេះ ធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះ ។ ពិធីសន្និបាតនេះ បានចែករំលែកបទពិសោធការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងអង្គសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡាពីសមិទ្ធផល និងមេរៀនបទពិសោធន៍ការអប់រំក្នុងឆ្នាំចាស់ និងកំណត់បាននូវទិសដៅភារកិច្ច សម្រាប់អនុវត្តក្នុងឆ្នាំសិក្សាថ្មីនេះសំដៅដោះស្រាយនូវរាល់បញ្ហាបញ្ហាទាំងឡាយធានានូវការអភិវឌ្ឍបន្តទៅតាមស្តង់ដារមួយដែលកាន់តែមានកម្រិតខ្ពស់ដោះស្រាយនូវបណ្តាបញ្ហាទាំងឡាយ ដើម្បីកុមារ យុវជន មហាជន និងសំណូមពរតាមការរីកចម្រើនរបស់ជាតិយើង ៕

អត្ថបទ៖ បូ សាវី, រូបភាព៖ អ៊ុន ណារាជ្យ

Tags: ផេកហ្វេសប៊ុករិះគន់តាមបណ្ដាញសង្គមសាលារៀនអភិបាលរងខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក

ចិនសាងសង់មន្ទីរពេទ្យធំមួយរួចរាល់តែក្នុងពេល៨ថ្ងៃ និងអាចទទួលអ្នកជំងឺ១,០០០នាក់

ចិនសាងសង់មន្ទីរពេទ្យធំមួយរួចរាល់តែក្នុងពេល៨ថ្ងៃ និងអាចទទួលអ្នកជំងឺ១,០០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.