អាជ្ញាធរស្រុកពួក បើកយុទ្ធនាការជិះកង់ដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ៨មីនា

អាជ្ញាធរស្រុកពួក បើកយុទ្ធនាការជិះកង់ដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ៨មីនា

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ម្សិលមីញនេះ អាជ្ញាធរស្រុកពួក ខេត្តសៀមរាប សហការជាមួយអង្គការសាលារៀនទន្សាយ បានរៀបចំប្រារព្ធពិធីយុទ្ធនាការជិះកង់ដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ” សិទ្ធិរបស់ជនមានពិការភាព ជាពិសេសស្ត្រី និងកុមារីចូលរួមកសកម្មភាពអភិវឌ្ឍសហគមន៍ដោយមិនមានការរើសអើង” នៅសាលាបឋមសិក្សា ទៀបាញ់ គំរូ ក្នុងស្រុកពួក ក្រោមអធិបតីភាពលោកស្រី ឆែម សុធា អភិបាលរង ...

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

នៅថ្ងៃទី៨ ខែមីនា ដែលត្រូវនឹង ទិវានារីអន្ដរជាតិ ក្រុមយុវជនក្នុងខេត្តសៀមរាប បានចូលរួមជិះកង់អបអរសាទរ ដែលជាការបង្ហាញពីសកម្មរបស់ស្ត្រីក្នុងសង្គម ក៏ដូចជាការប្រើប្រាស់សិទ្ធិស្មើៗគ្នា ក្នុងការចូលរួមអភិវឌ្ឍន៍ និងមានតួនាទី ភារកិច្ចដូចបុរសផងដែរ។ យុទ្ធនាការជិះកង់ អបអរសាទរទិវានារីអន្ដរជាតិ ៨មីនា លើកទី១១២ ក្នុងក្រុងសៀមរាបនេះ ធ្វើឡើងក្រោមប្រធាបទ ស្ដ្រីរួមគ្នាក្នុងសុខសន្ដិភាព និងដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ លោក ...

ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ

ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ

ឆ្នាំ២០២១នេះ មកពីបណ្តាខេត្តមួយចំនួន មានអ្នកជិះកង់ក្នុងបុព្វហេតុសប្បុរសធម៌ និងដោយឆន្ទៈស្រឡាញ់បរិស្ថានជិត៤០០នាក់ បានជួបជុំគ្នានៅក្រុងសៀមរាប ដើម្បីតភ្ជាប់ឡើងវិញព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ បន្ទាប់ពីខានបានជួបជុំគ្នានាឆ្នាំ២០២០កន្លងទៅ ដោយវិបត្តិកូវីដ-១៩ ។ ដោយសារតែវិបត្តិជាសកល ជំងឺឆ្លងកូវីដ-១៩ ឆ្នាំ២០២០កន្លងទៅ បានរារាំងការជួបជុំគ្នានៃក្រុមអ្នកជិះកង់ស្រឡាញ់បរិស្ថាន និងអ្នកជិះកង់ជាសប្បុរសជនដើម្បីសុខភាពកុមារ តាមរយៈនៃការចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពសង្គ្រោះនិងព្យាបាលក្មេងតូចដោយឥតគិតថ្លៃនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ នេះបើយោងតាមចំណាប់អារម្មណ៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ...

អាស៊ានរួមគ្នាដាំកូនឈើនិងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន

អាស៊ានរួមគ្នាដាំកូនឈើនិងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ដែលត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ាន ក្រោមអធិបតីភាពឯកឧត្ដម ស៊ុ ម៉ាប់ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោកស្រី ...

កម្ពុជា-ឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នាក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើនចំណងមិត្តភាពរួមទាំងការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ នៃប្រទេសទាំងពីរ

កម្ពុជា-ឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នាក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើនចំណងមិត្តភាពរួមទាំងការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ នៃប្រទេសទាំងពីរ

ឯកឧត្តម សូឌី រាម៉ាន់ ហាសាំង ឯកអគ្គរដ្ឋទូតសាធារណៈឥណ្ឌូនេស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ក្រោមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី យើងបានរៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា ដើម្បីបង្កើនចំណងមិត្តរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ខណៈដែលកម្មវិធីមួយចំនួនត្រូវបានខកខាន រយៈពេលជាង១ឆ្នាំកន្លងមក ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ហើយតាមរយៈព្រឹត្តិការណ៍នេះដែរ ក៏ជាការរួមចំណែក ផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ...

ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

អំឡុងថ្ងៃឈប់សម្រាកសង ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធកម្ពុជា ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍នានាជាច្រើន សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងនោះកម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាកម្មវិធីដែលរំពឹងថា នឹងមានអ្នកចូលរួមច្រើនកុះករ នេះបើតាម កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នាសាលាខេត្តសៀមរាប ...

Recommended

សូម Like និង Follow ពួកយើង