Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរស្រុកពួក បើកយុទ្ធនាការជិះកង់ដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ៨មីនា

ដោយ Pothe Thun
04/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរស្រុកពួក បើកយុទ្ធនាការជិះកង់ដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ៨មីនា
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ម្សិលមីញនេះ អាជ្ញាធរស្រុកពួក ខេត្តសៀមរាប សហការជាមួយអង្គការសាលារៀនទន្សាយ បានរៀបចំប្រារព្ធពិធីយុទ្ធនាការជិះកង់ដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ” សិទ្ធិរបស់ជនមានពិការភាព ជាពិសេសស្ត្រី និងកុមារីចូលរួមកសកម្មភាពអភិវឌ្ឍសហគមន៍ដោយមិនមានការរើសអើង” នៅសាលាបឋមសិក្សា ទៀបាញ់ គំរូ ក្នុងស្រុកពួក ក្រោមអធិបតីភាពលោកស្រី ឆែម សុធា អភិបាលរង នៃគណៈអភិបាលស្រុកពួក ដោមានការចូលរួមពីសំណាក់លោក លោកស្រី ជាតំណាងអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និង ជនមានពិការភាពជាច្រើនរូបទៀត ។

លោកស្រី ឆែម សុធា អភិបាលរងស្រុកពួក បានលើកឡើងថា ការចូលរួមក្នុងសកម្មភាពសង្គមរបស់ជនពិការ ឬជនដែលមានពិការភាព បានបង្ហាញថា ពួកគាត់ក៏អាចមានសមត្ថភាពធ្វើកិច្ចការដូចមនសុ្សទូទៅដែរ ដូច្នេះក្នុងឱកាសនេះ សូមលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់ជនពិការ ឬជនមានពិការភាព ត្រូវមានភាពក្លាហានក្នុងការលើកយកនូវបញ្ហានានា មកពិភាក្សា ជាមួយអាជ្ញាធរពាក់ព័ន្ធដែលនៅជិតខ្លួន ពិសេសទាំងជនពិការ ឬជនមានពិការភាព ត្រូវតែហ៊ានចូលរួមក្នុងសកម្មភាពសង្គម ដើម្បីបញ្ចប់ការរើសអើង ។

លោកស្រី បន្តថា បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពួក បានខិតខំតស៊ូមតិយ៉ាងខ្លាំងក្លា ដើម្បីការពារ និង រក្សានូវសិទ្ធិស្មើគ្នាចំពោះបងប្អូនដែលមានពិការភាព ក្នុងនោះក៏មានអង្គការសាលារៀនទន្សាយ ដែលបានជួយបណ្តុះបណ្តាល ជួយលើកទឹកចិត្តដល់ជនដែលមានពិការភាព ធ្វើយ៉ាងណាឲ្យពួកគាត់មានភាពស្មើមុខមាត់គ្នាក្នុងសង្គម។
លោក វង្ស វុទ្ធី តំណាងសាលារៀនទន្សាយ បានលើកឡើងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបដល់ជនដែលមានពិការភាព ជាពិសេសស្រ្តី និងកុមារី បានយល់ដឹងអំពីសិទ្ធិរបស់ពួកគាត់ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរទទួលទានប្រកបដោយបរិយាបន្ន។ ជាមួយគ្នានេះ យុទ្ធនាការនេះក៏មានគោលបំណងចង់ឲ្យប្រជាពលរដ្ឋក្នុងស្រុកពួក លុបបំបាត់ឲ្យអស់នូវការរើសអើងជនមានពិការភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា បច្ចុប្បន្ននេះ នៅស្រុកពួក អង្គការសាលារៀនទន្សាយ បានធ្វើសកម្មភាពចំនួន ៩ ឃុំ មាន ឃុំខ្នាត ឃុំពួក ឃុំសសរស្តម្ភ ឃុំត្រីញ័រ ឃុំយាង ឃុំល្វា ឃុំដូនកែវ ឃុំរើល និងឃុំសំរោងយា ក្នុងនេះមានសាលារៀនចំនួន៥ បានបើកឲ្យមានថ្នាក់អប់រំកុមារពិការ រួមមាន៖ សាលាបឋមសិក្សាខ្នាត ក្នុងឃុំខ្នាត , សាលាបឋមសិក្សាទៀបាញ់ គំរូ ក្នុងឃុំពួក , សាលាបឋមសិក្សា សសរស្តម្ភ ក្នុងឃុំសសរស្តម្ភ , សាលាបឋមសិក្សា អធិបតី ក្នុងឃុំត្រីញ័រ និងសាលាបឋមសិក្សាយាង ក្នុងឃុំយាង ៕

អត្ថបទ និងរូបភាព: លោក ជា ស្រស់
កែសម្រួល: លោក លីវ សាន្ត

Tags: ជិះកង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកទេសចរជាតិ បានបង្ហាញការគាំទ្រនូវព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដគម្រប់ខួប១០ឆ្នាំ

អ្នកទេសចរជាតិ បានបង្ហាញការគាំទ្រនូវព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដគម្រប់ខួប១០ឆ្នាំ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៣គ្រួសារ ក្នុងស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៣គ្រួសារ ក្នុងស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងសង្កាត់ចំនួន៣ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងសង្កាត់ចំនួន៣ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.