អ្នកលក់សាច់ជ្រូកក្រុងសៀមរាប៖ សាច់ជ្រូកដែលពួកគាត់លក់សព្វថ្ងៃជាសាច់ដែលទទួលបានការពិនិត្យហ្មត់ចត់
អាជីវករលក់សាច់ជ្រូក នៅតាមផ្សារនានា ក្នុងក្រុងសៀមរាប បានអះអាងស្រដៀងគ្នាថា សាច់ជ្រូកដែលពួកគាត់លក់សព្វថ្ងៃ ជាសាច់ដែលមានសុវត្ថិភាព ពុំមានជំងឺឆ្លងណាមួយនោះទេ។ អ្នកលក់សាច់ជ្រូកមួយចំនួននៅផ្សារចាស់ ផ្សារលើធំថ្មី និងផ្សារវត្តអធ្វារ ក្នុងក្រុងសៀមរាប បានលើកឡើងថា ចាប់តាំងពីមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ការលក់ដូររបស់ពួកគាត់មានការធ្លាក់ចុះរហូតដល់ទៅ៦០ភាគរយ ដែលការលក់ធ្លាក់ចុះនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ។ ពួកគាត់បានអំពាវនាវពលរដ្ឋក្នុងខេត្តសៀមរាប ងាកមកទទួលទានសាច់ជ្រូកវិញ ...