ច្រកពិនិត្យសុខភាពបឋមខេត្តសៀមរាប៖អ្នកដំណើរចូលមកក្នុងខេត្តសៀមរាប គេចវេសមិនធ្វើចត្តាឡីស័កនិងមិនផ្ដល់សំណាក នឹងប្រឈមចំពោះមុខច្បាប់
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំបន្ថែមថ្មីមួយទៀត ដល់ក្រុមការងារចម្រុះនៅតាមច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកដំណើរទាំងពីររបស់ខេត្ត ត្រូវបន្តរឹតបន្តឹង និងណែនាំដល់ អ្នកដំណើរ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ចាំបាច់ត្រូវផ្ដល់សំណាក និងធ្វើចត្តាឡីស័ក ដែលសម្រេចដោយមន្ត្រីសុខាភិបាលខេត្ត។ សេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការចាំបាច់នានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ...