មន្ទីរការងារខេត្តសៀមរាប ប្រារព្ភខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”
នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានប្រារព្ភខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ" ដើម្បីជាការលើកកម្ពស់សិទ្ធិសេរីភាពលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី ...