Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាបរៀបចំ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ទិវា​ពលកម្ម​អន្តរជាតិ​

ដោយ Pothe Thun
07/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​ព្រឹក​មិញ​នេះ មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ១៨៨៦-០១ ឧសភា ២០១៩ ក្រោម​ប្រធានបទ កិច្ច​គាំពារ​សង្គម​ដើម្បី​ផលិតភាព ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុន អភិបាល រង​ខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត រួម​ទាំង​កម្មករ និយោជិក និយោជក ផ្នែក​ឯកជន និង​អង្គការ​ដៃគូ នៅតាម​បណ្តា​សហគ្រាស និង​គ្រឹះស្ថាន​នានា​ក្នុង​ខេត្ត ប្រមាណ​ជាង​៣០០​នាក់ ។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ លោក នាក់ ណេ​រ៉ុន បានបញ្ជាក់ ថា សម្រាប់​វិស័យ​ការងារ​នៅ​ខេត្តសៀមរាប​ក្នុងពេល​កន្លងមកនេះ បើទោះបីជា​មាន​វិវាទ​ការងារ​រវាង​កម្មករ និយោជិក និង និយោ​គជក ដែល​បាន​កើតឡើង​ខ្លះៗ​ក្តី ក៏​បាន​កត់សម្គាល់ឃើញ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​តែងតែ​យកចិត្តទុកដាក់​គោរព​ច្បាប់​ស្តីពី​ការងារ កែលម្អ​ជា​បន្តបន្ទាប់ នូវ​លក្ខខណ្ឌ​ការងារ ដែល​ធ្វើឱ្យ​ផលិតភាព​ការងារ និង​គុណភាព​ផលិតផល​កាន់តែ​ល្អប្រសើរ​ឡើង សម្រាប់​ប្រកួតប្រជែង​ក្នុងទិសដៅ​រួម គឺ​ការអភិវឌ្ឍ ការលើកកម្ពស់​ជីវភាព​កម្មករ​និយោជិក និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ស្របតាម​កម្មវិធី​យុទ្ធសាស្ត្រ​ច​តុ កោណ​ដំណាក់កាល​ទី​១ ទី​២ ទី​៣ និង​ទី​៤ «​ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​» របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា រួម​ជាមួយនឹង​ដៃគូ​អភិវឌ្ឍ​នានា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន​។​

​លោក នាក់ ណេ​រ៉ុន មានប្រសាសន៍​ទៀត​ថា ជា​លទ្ធផល យើង​ធានាបាន​នូវ​លក្ខខណ្ឌ​ការងារ , បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមាដ​ល់ក​ម្មករ​និយោជិក , ជួយ​លើកស្ទួយ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ , បាន​ពង្រឹង​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ , បាន​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ និង ពង្រឹង ពង្រីក​ការអភិវឌ្ឍ​ជំនាញ​បច្ចេកទេស ទាំង​វិជ្ជាជីវៈ គុណភាព​របស់​គ្រឹះស្ថាន​អប់រំ និង បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ , បានដាក់​ដំណើរការ​នូវ​របប​ធានា រ៉ាប់រង​ហានិភ័យ​ការងារ ព្រមទាំង​បង្កើត​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវា រដ្ឋបាល​សាធារណៈ និង បាន​អនុវត្ត​កាតព្វកិច្ច​ក្នុង​នាម​ជា​សមាជិក អង្គការ​អន្តរជាតិ​ខាង​ការងារ​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក នាក់ ណេ​រ៉ុន មានប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុង​ឱកាស​នេះ សូម​អំពាវនាវ​ដល់​និយោជក កម្មករ និយោជិក អង្គការ​សហជីព អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​ទាំងអស់ សូម​យកចិត្តទុកដាក់​នូ​វប្រ​ការ​មួយ​ចំនួន​ដោយ រក្សា​ឱ្យ​បាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​និយោជក និង​កម្មករ និយោជិត និង​ត្រូវ​មើល​ឃើញ​ឱ្យ​ច្បាស់ អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ផលប្រយោជន៍​ក្រុមហ៊ុន ព្រមទាំង​ផលប្រយោជន៍​សង្គម​ទាំងមូល និង ត្រូវ​បង្កើត​នូវ​មនសិកា​ស្រឡាញ់​រាប់អាន​គ្នា ចេះ​ជួយ​គ្នា​ទៅវិញទៅមក ចេះ​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្ត​សៀមរាប បានឲ្យដឹងថា វិស័យ​វិនិយោគ​ឯកជន​នៅក្នុង​ខេត្ត មាន​គ្រឹះស្ថាន​ចំនួន ១.០៤៧ , មាន​កម្មករ និយោជិកស​រុបចំនួន ២៧.១២២​នាក់ ក្នុងនោះ​ស្រី​ចំនួន​១២.៧៨៨​នាក់ ដោយ​បាន​ផ្តល់​សេវា​សាធារណៈ​ដល់​កម្មក​រ​និយោជិត​ជនជាតិខ្មែរ (​សៀវភៅ​ការងារ​) ចំនួន ៤.៦៦៧​នាក់ ក្នុងនោះ​ស្រី​ចំនួន ២.១១១​នាក់ និង ហត្ថ​ពលកម្ម​បរទេស (​សៀវភៅ​ការងារ​ជនបរទេស​) សរុប​ចំនួន ៣.៣៤០​នាក់ ក្នុងនោះ​ស្រី​ចំនួន ១.៣៥០​នាក់ ។​

​ក្នុង​ឱកាស​ខួប​១០០​ឆ្នាំ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ , ខួប​៥០​ឆ្នាំ​នៃ​សមាជិកភាព​របស់​កម្ពុ​ជា​នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣​នៃ​ទិវា​ពលកម្ម​អន្តរជាតិ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារលិខិត​ផ្ញើជូន​ជនរួមជាតិ កម្មករ និយោជិក និយោជក និង វិនិយោគិន​ទាំងអស់ ដើម្បី​បង្កលក្ខណៈ​ឲ្យ​កម្មករ​និយោជិត និយោជក មន្ត្រីរាជការ និង​ប្រជា​ពលករ​ទាំងអស់​បាន​ប្រារព្ធ​ទិវា​នេះ ក្នុង​បរិយាកាស​សប្បាយរីករាយ សាមគ្គីភាព ដែល​នេះ​ជា​ការបញ្ជាក់​យ៉ាងច្បាស់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​កម្មករ និយោជិត និង​អង្គការ​សហជីព​ទាំងអស់​នៅ​កម្ពុជា ក្នុង​ស្ថានការណ៍​មួយ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា យើង​កំពុង​បន្ត​ក្រេបជញ្ជក់​នូវ​សន្តិភាព ឯកភាព​ទឹកដី ស្ថិរភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ជាមួយ​ការរក្សាបាន​ទាំងស្រុង​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​ជាតិ​មាតុភូមិ និង​សុភមង្គល នៃ​ប្រជាជន​កម្ពុជា​គ្រប់រូប និង​ដើម្បី​សម្រេច​មហិច្ឆតា ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទិវា​ពលកម្ម​អន្តរជាតិ​ព័ត៌មានខេត្តសៀមរាបពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលា​ប្រេនី អ៊ិន​ធឺ​ណេ​សិន​ណលនិងសាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក ចុះ​អនុស្សរណៈ​យោគយល់ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​បាន​សិក្សា​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល​

សាលា​ប្រេនី អ៊ិន​ធឺ​ណេ​សិន​ណលនិងសាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក ចុះ​អនុស្សរណៈ​យោគយល់ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​បាន​សិក្សា​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល​

អាជ្ញាធរ​ខេត្ត​សៀមរាបទើប​នឹង​បំពាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​ប្រភេទនៅ​សួនច្បារ​ខាងជើង​ព្រះរាជដំណាក់​

អាជ្ញាធរ​ខេត្ត​សៀមរាបទើប​នឹង​បំពាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​ប្រភេទនៅ​សួនច្បារ​ខាងជើង​ព្រះរាជដំណាក់​

លោក លឹម គង់ បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថាមួយជីវិត​ខ្ញុំ​គឺ​ដើម្បី​ការងារ​អភិរក្ស​ជួសជុលនិង​សង្គ្រោះ​ប្រាសាទខ្មែរ​ឱ្យ​ល្អ​ដូច​ពី​បុរាណ​

លោក លឹម គង់ បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថាមួយជីវិត​ខ្ញុំ​គឺ​ដើម្បី​ការងារ​អភិរក្ស​ជួសជុលនិង​សង្គ្រោះ​ប្រាសាទខ្មែរ​ឱ្យ​ល្អ​ដូច​ពី​បុរាណ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.