Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលា​ប្រេនី អ៊ិន​ធឺ​ណេ​សិន​ណលនិងសាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក ចុះ​អនុស្សរណៈ​យោគយល់ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​បាន​សិក្សា​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល​

ដោយ Pothe Thun
07/05/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​0៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សាលា​ប្រេនី អ៊ិន​ធឺ ណេ​សិន​ណល (CMA Cambodia) និង សាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក (API) ដែល​ជា​សមាជិក​សហគ្រិន​វ័យក្មេង​សាខា​ខេត្ត​សៀមរាប​ដូចគ្នា បាន​ចុះ​អនុស្សរណៈ​យោគយល់​រួមគ្នា​មួយ ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​នៃ​សាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក បាន​សិក្សា​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល ស៊ី​អឹម​អេ ឬ​កម្មវិធី​គិត​លេខ​រហ័ស ស្រប​តាម​បរិបទ​អប់រំ​ពិភពលោក ។​

​លោក រស់ ប៊ុន​ធី នាយក​សាលា​ប្រេនី អ៊ិន​ធឺ​ណេ​សិន​ណល មានប្រសាសន៍ថា កម្មវិធី​អភិ​វឌ្ឈន៍​ខួរក្បាល « CMA Mental Arithmetic » គឺ​ជា​កម្មវិធី​ដែល​ល្អ​ជាងគេ និង​ទំនើប​បំផុត សម្រាប់​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​គ្រប់រូប ពី​ព្រោះ​កម្មវិធី​នេះ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ចម្រុះ​ក្នុង​ការសិក្សា និង​បង្រៀន ដោយ​មាន​សៀវភៅ ព្រមទាំង​ស៊ី​ឌី​ជា​ង​២០០​ក្បាល មាន​វីដេអូ​បង្រៀន​អន​ឡាញ មាន​លំ​ហាត់​អន​ឡាញ​សម្រាប់​សិស្សានុសិស្ស​អនុវត្ត ហើយ​កម្មវិធី​នេះ ក៏​មាន​ការប្រឡង​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​ដែរ ខណៈ​កាលពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ លោក​បាន​ដឹកនាំ​សិស្ស​ចំនួន ០៦​រូប ចូលរួម​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​លើក​ទី​១២ នៅ​ប្រទេស​សិង្ហ​បុរី ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ១.៣៦០ នាក់ ហើយ​ជា​មោទនភាព​បំផុត​ដែល​សិស្ស​កម្ពុជា​យើង ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ចំនួន​៣​នាក់ និង​ចំណាត់ថ្នាក់​លេខ​៤ ចំនួន ៣​នាក់ ។​

​បច្ចុប្បន្ន កម្មវិធី​អភិ​វឌ្ឈន៍​ខួរក្បាល ត្រូវបាន​បណ្តុះបណ្តាល​នៅក្នុង​ប្រទេស​ជាច្រើន​ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី New Zealand តៃវ៉ាន់ ចិន អារ៉ាប់​រួម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម ហុងកុង ឥណ្ឌា អេស៊ី​ប តួ​គី សិង្ហ​បុរី និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត ហើយ​សិស្ស​បញ្ចប់​ការសិក្សា​កម្មវិធីសិក្សា​អភិវឌ្ឍន៍​ខួរក្បាល មាន​សមត្ថភាព​ចង​ចាំ​បាន​ល្អ សមត្ថភាព​អង្កេត និង​ស្តាប់​បានល្អ បង្កើន​ការ​ផ្តោតអារម្មណ៍​បានល្អ គំនិត​ច្នៃប្រឌិត និង​ភាពបត់បែន​ខ្ពស់ ចេះ​សម្រេចចិត្ត​ប្រកបដោយ​ភាពត្រឹមត្រូវ គណនា​លេខនព្វន្ត​បាន​ឆាប់រហ័ស បង្កើន​ភាព​ឆ្លាត​វៃ បង្កើត​ជំនឿ ជឿជាក់​លើ​ខ្លួនឯង​៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: CMA Cambodiaព័ត៌មានខេត្តសៀមរាបសាលា​ប្រេនី អ៊ិន​ធឺ​ណេ​សិន​ណលសាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាបទើប​នឹង​បំពាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​ប្រភេទនៅ​សួនច្បារ​ខាងជើង​ព្រះរាជដំណាក់​

អាជ្ញាធរ​ខេត្ត​សៀមរាបទើប​នឹង​បំពាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​ប្រភេទនៅ​សួនច្បារ​ខាងជើង​ព្រះរាជដំណាក់​

លោក លឹម គង់ បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថាមួយជីវិត​ខ្ញុំ​គឺ​ដើម្បី​ការងារ​អភិរក្ស​ជួសជុលនិង​សង្គ្រោះ​ប្រាសាទខ្មែរ​ឱ្យ​ល្អ​ដូច​ពី​បុរាណ​

លោក លឹម គង់ បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថាមួយជីវិត​ខ្ញុំ​គឺ​ដើម្បី​ការងារ​អភិរក្ស​ជួសជុលនិង​សង្គ្រោះ​ប្រាសាទខ្មែរ​ឱ្យ​ល្អ​ដូច​ពី​បុរាណ​

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចាប់ផ្ដើម​ធ្វើ​ការរុះរើ​តូប​របស់​បងប្អូន​អាជីវករដែល​បាន​ដាក់តាំង​លក់ដូរ​នៅ​លើ​ដី​ចំណីផ្លូវនៃ​តំបន់​ផ្សារ​ចាស់​

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចាប់ផ្ដើម​ធ្វើ​ការរុះរើ​តូប​របស់​បងប្អូន​អាជីវករដែល​បាន​ដាក់តាំង​លក់ដូរ​នៅ​លើ​ដី​ចំណីផ្លូវនៃ​តំបន់​ផ្សារ​ចាស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.