Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ប្រកាស​បើក​ការ​សាងសង់​ផ្លូវ​បេតុង​ចំនួន​០២​ខ្សែក្នុង​សង្កាត់​ស្លក្រាម

ដោយ Pothe Thun
10/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
2.7k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គម្រោង​សាងសង់​ផ្លូវ​បេតុង​ចំនួន ០២​ខ្សែ ដែលមាន​ប្រវែង​សរុប​១.២៨៦​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប
​ក្នុងនោះ ផ្លូវ​បេ​តុ​ខ្សែ​ទី​១ នៅក្នុង​ភូមិ​បឹង​ដូន​ប៉ា ប្រវែង ៦០០ ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ និង ផ្លូវ​បេតុង​ខ្សែ​ទី​២ ត​ភ្ជាប់​ពី​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​វត្ត​ត្រាំ​នាគ​ទៅខាង​កើត ក្នុងភូមិ​ធ្លក​អណ្តូង ប្រវែង​៦៨៦​ម៉ែត្រ មាន​ទទឹង​៧​ម៉ែត្រ ក្រោម​ការប្រើប្រាស់​ដោយ​ថវិកា​របស់​រដ្ឋបាលខេត្ត​សៀមរាប ត្រូវបាន​ប្រកាស​ជា​សាធារណៈ​បើក​ដំណើរការ​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ​សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលក្រុង​សៀមរាប ក្រុមប្រឹក្សា​សង្កាត់​ស្លក្រាម និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​យ៉ាងច្រើន​កុះករ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការសាងសង់​កែលម្អ​ពី​ផ្លូវ​ក្រាល​ដី​គ្រួស​ក្រហម ទៅជា​ផ្លូវ​ក្រាល​បេតុង​នេះ គឺជា​ការបោះ​ជំ​ហ៊ាន​ទៅមុខ​បន្ថែមទៀត ក្នុង​គោលដៅ​លុបបំបាត់​ផ្លូវដី​គ្រួស​ក្រហម​នៅក្នុង​ក្រុង​ទេសចរណ៍​សៀមរាប​-​អង្គរ ហើយក៏​អាចនិយាយបាន​ដែរ​ថា គឺជា​ជំ​ហ៊ាន​នៃ​ការអភិវឌ្ឍ​បន្ថែមទៀត​សម្រាប់​ក្រុង​សៀមរាប លើ​វិស័យ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ ដែលជា​សមិទ្ធផល​ចាំបាច់ ក្នុង​គុណ​តម្លៃ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច រួមចំណែក​យ៉ាងសំខាន់ កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផ្សេងៗ​បាន​ងាយស្រួល​និង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ដើរតួនាទី​មិនអាច​ខ្វះ​បាន​ក្នុង​វិស័យ​សន្តិសុខ ការរៀបរយ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​សុខុមាលភាព ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​ចុងក្រោយ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នូវ​ជោគជ័យ​ធំៗ​ជាច្រើន​ជា​ប្រវត្តិសាស្ត្រ ជា ពិសេស​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ព្រមទាំង​ការធ្លាក់ចុះ​អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​តាមរយៈ ការលើកកម្ពស់​ផលិតភាព និង​ការរក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដូច្នេះ តាមរយៈ​ការសាងសង់​ផ្លូវ​បេតុង ចំនួន​០២​ខ្សែ នាពេលនេះ នឹង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព រស់នៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយកម្រិត​ថែមទៀត ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ខេត្តសៀមរាប​របស់​យើង​ឱ្យ​កាន់តែ​មានការ​រីកលូតលាស់ សក្តិសម​ជាទី​ក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​អត្ថបទ និង រូបថត : សហការី​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ​ការ​សាងសង់​ផ្លូវ​បេតុង​​គម្រោង​សាងសង់​ផ្លូវ​បេតុងសង្កាត់ស្លក្រាមអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ថវិកា៥​ម៉ឺនដុល្លារដល់​មន្ទីរពេទ្យកុមារ​អង្គរ ខេត្ត​សៀមរ​រាប​

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ថវិកា៥​ម៉ឺនដុល្លារដល់​មន្ទីរពេទ្យកុមារ​អង្គរ ខេត្ត​សៀមរ​រាប​

 សន្និសីទ​សារព័ត៌មាន​អាស៊ី​នៅ​កម្ពុជា ​ចាប់ផ្តើម​ហើយខណៈ​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះនឹង  ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២​ខាង​មុននេះ

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញ​កម្មវិធី​ប្រជុំ​សំខាន់ៗ​ក្នុងថ្ងៃនេះមុននឹង​ការបើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ថ្ងៃស្អែក​

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញ​កម្មវិធី​ប្រជុំ​សំខាន់ៗ​ក្នុងថ្ងៃនេះមុននឹង​ការបើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ថ្ងៃស្អែក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.