រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ យប់ថ្ងៃដំបូង ពង្រាយកម្លាំងសមត្ថកិច្ចជាច្រើនគោលដៅ !
ក្នុងគោលបំណង ចុះអនុវត្តសេចក្តីសម្រេចលេខ ០៣៦/២១ស.សរចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ គឺគិតចាប់ពីយប់ថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រមទាំងផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនៅតាមទីតាំងតូបអាហារ អាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែមានករណីមួយចំនួនត្រូវបានលើកលែងផងដែរ ...