Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ យប់ថ្ងៃដំបូង ពង្រាយកម្លាំងសមត្ថកិច្ចជាច្រើនគោលដៅ !

ដោយ Pothe Thun
11/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ យប់ថ្ងៃដំបូង ពង្រាយកម្លាំងសមត្ថកិច្ចជាច្រើនគោលដៅ !
89
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងគោលបំណង ចុះអនុវត្តសេចក្តីសម្រេចលេខ ០៣៦/២១ស.សរចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ គឺគិតចាប់ពីយប់ថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រមទាំងផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនៅតាមទីតាំងតូបអាហារ អាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែមានករណីមួយចំនួនត្រូវបានលើកលែងផងដែរ ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ប្រធានក្រុមដឹកនាំក្នុងគោលដៅមួយ ក្នុងចំណោមគោលដៅទាំង៦ មានប្រសាសន៏ថា ជាក់ស្តែងនៅយប់នេះ រដ្ឋបាលខេត្តដៀមរាប បានអនុវត្តវិធានការដ៏ចាំបាច់ ដែលបានដាក់ចេញប្រកបដោយយកចិត្តទុកដាក់យ៉ាងតឹងរឹងពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ហាញពីភាពរឹងមាំ ម្ចាស់ការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំចំពោះស្ថានការដ៏អាក្រក់ដែលប្រទេសជាតិកំពុងជួបប្រទះ។ លោកពៅ ពិសិដ្ឋ បានបន្តថា បើទោះជាយ៉ាងណាក្តី ការដាក់ចេញនូវវិធានការទាំងឡាយ ចាំបាច់ណាស់ទាមទារការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នាទើបយើងអាចទប់ស្កាត់បាននៅការរីករាលដាលជំងឺឆ្លងកូវិដ-១៩ ចំពោះបងប្អុនប្រជាពលរដ្ឋ ពិតណាស់គឺការការពារអាយុជីវិតផ្ទាល់របស់បងប្អូន និងសហគមន៍របស់យើង។ ប្រសិនបើគ្មានការចាំបាច់ទេនោះ សូមបងប្អូនកុំចេញក្រៅផ្ទះឲ្យសោះ ព្រោះវាមានហានិភ័យខ្ពស់បំផុត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការទាំងអស់នេះឱ្យបាននឹងមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមបន្តប្រកាន់នូវវិធានសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។

 

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

លោក ឧត្តមសេនីយ៏ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញថា នៅយប់ថ្ងៃទី១០ ខែមេសានេះ កម្លាំងចម្រុះបានចុះទៅតាមគោលដៅសំខាន់ៗ ចំនួន៦កន្លែង និងគោលដៅចល័តជាច្រើនទៀតរៀងៗខ្លួន ដែលយើងបានចាត់តាំងអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្តក្នុងក្រុងសៀមរាបនេះ។ គោលដៅសំខាន់ៗ ទាំង ៦ នៅក្នុងក្រុងសៀមរាប បានរៀបចំដាក់គោលដៅត្រួតពិនិត្យលើដងផ្លូវ រួមមាន៖ ១-គោលដៅផ្លូវបំបែកនាគបាញ់ទឹក(ផ្សារចាស់)។ ២- គោលដៅស្តុបគ្រួស។ ៣- គោលដៅស្តុបសុខាអង្គរ,៤- គោលដៅស្តុបមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ស្ពាននាគ), ៥- គោលដៅស្តុបផ្លូវតាណឺយ និង៦- គោលដៅស្តុបចុងកៅស៊ូ ផ្លូវជាតិលេខ៦។ លោក បានបញ្ជាកថា ចំពោះគោលដៅទាំង០៦ខាងលើនេះ គឺយើងប្រើប្រាស់កម្លាំងនគរបាលចរាចរណ៍ខេត្ត និងរថយន្តមួយគ្រឿងចល័ត ត្រួតពិនិត្យតាមដងផ្លូវផ្សេងៗ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងគោលដៅតាមដងផ្លូវនឹងធ្វើការត្រួតពិនិត្យទៅលើអ្នកដំណើរដែលមិនមានភារកិច្ច ឬការចាំបាច់តាមការកំណត់ ដោយណែនាំឲ្យពួកគាត់វិលត្រឡប់ចូលទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។ ដោយឡែក កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យនិងអនុវត្តតាមខ្លឹមសារសេចក្តីសម្រេចនេះដែរ ចំពោះទីតាំងណាដែលមិនគោរពតាមកំណត់របស់រដ្ឋបាលខេត្ត។ អធិការដ្ឋាននគរបាលស្រុកចំនួន១១ទៀត ត្រូវអនុវត្តតាមផែនការនេះ ហើយសហការជាមួយគណ:បញ្ជាការឯកភាពរដ្ឋបាល និងត្រូវកំណត់គោលដៅត្រួតពិនិត្យ បិទបម្រាមគោចរ ចាប់ពីម៉ោង៨;០០នាទី ដល់ម៉ោង៥;០០នាទីព្រឹក ទៅតាមភូមិសាស្រ្តជាក់ស្តែង។

នៅក្នុងសេចក្តីសម្រេច បានកំហិតយ៉ាងខាច់ខាតផងដែរ ចំពោះជនណាដែលមិនគោរពតាមសេចក្ដីសម្រេចនេះ រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការតាមផ្លូវច្បាប់ ដូចមានកំណត់ក្នុងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ទោះជាយ៉ាងនេះក្តី សម្រាប់ការចុះអនុវត្តនៅរាត្រីថ្ងៃទី១០ ខែមេសាដែលជាថ្ងៃដំបូងនេះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងផុតពេលម៉ោងកំណត់ និងអនុវត្តមិនទាន់បានត្រឹមត្រូវតាមសេចក្តីសម្រេចនោះ សមត្ថកិច្ច យើងគ្រាន់តែធ្វើការណែនាំ អប់រំពន្យល់ ហើយអនុញ្ញាតឲ្យពួកគាត់វិលទៅលំនៅឋានវិញ ដោយមិនបានអនុវត្តច្បាប់ការផាកពិន័យអ្វីឡើយ
៕

អត្ថបទ និងរូបភាព: មន្ត្រីព័ត៌មានទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មានខេត្តសៀមរាប

កែសម្រួលដោយ លីវ សុខុន!!!

Tags: ការឆ្លងជំងឺកូវីដ-១៩ការជួបជុំនានាការពារជំងឺឆ្លងកូវីដ១៩បិទការធ្វើដំណើរលោក ពៅ ពិសិដ្ឋអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូនអតីតយុទ្ធជនប្រមាណជា ៦,៦២០នាក់ បានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប !

បងប្អូនអតីតយុទ្ធជនប្រមាណជា ៦,៦២០នាក់ បានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប !

ឯកឧត្តម សំ វណ្ណថន និង ក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស ជូនអំណោយដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ឯកឧត្តម សំ វណ្ណថន និង ក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស ជូនអំណោយដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អាជ្ញាធរសង្កាត់សៀមរាប ចាប់ផ្ដើមធ្វើការជួសជុលផ្លូវដីសមួយខ្សែស្ថិតនៅក្នុងភូមិអារញ្ញឡើងវិញ នៅថ្ងៃនេះ

អាជ្ញាធរសង្កាត់សៀមរាប ចាប់ផ្ដើមធ្វើការជួសជុលផ្លូវដីសមួយខ្សែស្ថិតនៅក្នុងភូមិអារញ្ញឡើងវិញ នៅថ្ងៃនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.