Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បងប្អូនអតីតយុទ្ធជនប្រមាណជា ៦,៦២០នាក់ បានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប !

ដោយ Pothe Thun
12/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុទ្ធនាការផ្តល់វ៉ាក់សាំងសុីណូវ៉ាក់ (Sinovac) ជូនដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ប្រព្រឹត្តឡើង ក្រោមការស្ម័គ្រចិត្ត និងពោរពេញទៅដោយមនោសញ្ចេតនារីករាយទីបំផុតពីសំណាក់បងប្អូនអតីតយុទ្ធជន។ ក្នុងពិធីយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងវត្តមាន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់បានចូលរួម។
ក្នុងពិធីយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលថា មានតែការចាក់វ៉ាក់សាំងទេ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចាកផុតពីការឆ្លងមេរោគកូវីដ-១៩ ហើយរស់នៅដោយសេចក្តីសុខសាន្តបាន និងអាចប្រកបរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ (Sinovac) ជូនដល់លោកតា លោកយាយ ពូមីង បងប្អូន ដែលជាអតីតយុទ្ធជនក្នុងខេត្តសៀមរាបប្រមាណ ៦,៦២០នាក់។ ជាមួយគ្នានេះខ្ញុំបាទសូមកោតសរសើរដល់ លោកតា លោកយាយ ពូមីង បងប្អូន អតីតយុទ្ធជនទាំងអស់ ដែលមានភាពក្លាហាន និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំង ក្នុងថ្ងៃទី១ (ដូសទី១ ) នៃយុទ្ធនាការនេះ បន្ទាប់ពីលោកតា លោកយាយ ពូមីង បងប្អូន មានភាពក្លាហានក្នុងការលះបង់កាយ ជីវិត និងបូជាកាយរហូតដល់មានពិការភាពក្តី គឺដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រទេសជាតិ។

ឯកឧត្តម បន្ថែមថា តាងនាមរូបខ្ញុំផ្ទាល់ អជ្ញាធរខេត្ត និងលោកតា លោកយាយ បងប្អូន ពូមីងដែលជាអតីយុទ្ធជនទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមនាយឧត្តមសេនីយ គន់ គីម និងក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនអតីតយុទ្ធជនគ្រប់កាល:ទេស:។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា ទោះបីជាយើងទាំងអស់គ្នាបានទទួលការចាក់វ៉ាក់សាំងរួចរាល់ក្តី ក៏យើងទាំងអស់គ្នានៅតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសពិសេសអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺវិធានការ “៣ការពារ” ទី១ ដោយការពាក់ម៉ាស់, ទី២ លាងសំអាតដៃឱ្យបានញឹកញាប់, ទី៣ រក្សា គម្លាតសុវត្ថិភាពសង្គម រវាងបុគ្គលម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅ និង”៣កុំ” គឺកុំទី១ កុំចូលទៅទីកន្លែងបិទជិតខ្វះខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន, កុំទី២ កុំទៅទីដែលមានមនុស្សច្រើនកុះករ និងកុំទី៣ កុំប៉ះពាល់គ្នា ជួបជុំគ្នាច្រើនជាដើម៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: មន្ត្រីទូរទស្សន៍ជាតិខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន

Tags: ចាក់វ៉ាក់សំាងអតីតយុទ្ធជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម សំ វណ្ណថន និង ក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស ជូនអំណោយដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ឯកឧត្តម សំ វណ្ណថន និង ក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស ជូនអំណោយដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អាជ្ញាធរសង្កាត់សៀមរាប ចាប់ផ្ដើមធ្វើការជួសជុលផ្លូវដីសមួយខ្សែស្ថិតនៅក្នុងភូមិអារញ្ញឡើងវិញ នៅថ្ងៃនេះ

អាជ្ញាធរសង្កាត់សៀមរាប ចាប់ផ្ដើមធ្វើការជួសជុលផ្លូវដីសមួយខ្សែស្ថិតនៅក្នុងភូមិអារញ្ញឡើងវិញ នៅថ្ងៃនេះ

ផ្សារគោកធ្លកនិងទីតាំងផ្ទះអាជីវកម្មចំនួន១៥កន្លែង នៅខេត្ដសៀមរាប បើកអោយដំណើរការឡើងវិញ

ផ្សារគោកធ្លកនិងទីតាំងផ្ទះអាជីវកម្មចំនួន១៥កន្លែង នៅខេត្ដសៀមរាប បើកអោយដំណើរការឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.