Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ខេត្តសៀមរាបបិទការជួបជុំនិងធ្វើដំណើរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ទាបភ្លឺរយ:ពេល១៤ថ្ងៃ

ដោយ Pothe Thun
10/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, សន្តិសុខ និង សង្គម
ខេត្តសៀមរាបបិទការជួបជុំនិងធ្វើដំណើរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ទាបភ្លឺរយ:ពេល១៤ថ្ងៃ
855
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការធ្វើដំណើរ និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេច ធ្វើឡើងបន្ទាប់ពី រកឃើញករណីវិជ្ជមាន និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ក្នុងខេត្តសៀមរាប និងការកើនឡើងយ៉ាងគំហុកនៅនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា។

សេចក្តីសម្រេចបិទការធ្វើដំណើរ និងជួបជុំក្នុងខេត្តនៅពេលយប់នេះដែរ បានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពតាមទីតាំងតូបអាហារ អាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ។ល។ ដែលទទួលអតិថិជន មកប្រើប្រាស់សេវាដោយផ្ទាល់។ ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះ អាចលក់ដូរជាលក្ខណ:វេចខ្ចប់បាន។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ការសម្រេចបិទការធ្វើដំណើរក្នុងនេះដែរ លើកលែងចំពោះ÷

– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជនមន្ត្រីរាជការក្រុមពន្លត់អគ្គីភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័នអង្គភាព។

– ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូន ម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន។

– ការធ្វើដំណើររបស់បុគ្គលិក និងកម្មករកម្មការិនីទៅទីកន្លែងបំពេញការងារនៅក្នុងគ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកដំណើរការធម្មតា។

– ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ច ឬការបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណ:។

រីឯការបិទការជួបជុំក្នុងខេត្ត ក្នុងសេចក្តីសម្រេចដដែលនេះលើកលែងចំពោះ÷

– ការជួបជុំក្នុងចំណោមសមាជិកគ្រួសាររស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា ។

– ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ។

– ការជួបជុំរបស់បុគ្គលិកសុខាភិបាល ក្នុងករណីប្រមូលសំណាកអ្នកមានផ្ទុកជំងឺកូវីដ-១៩ ឬអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល អ្នកជំងឺកូវីដ-១៩ ឬការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ដូចជាការសង្គ្រោះបន្ទាន់ផ្សេងៗ ។

– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណ:។

– ការជួបជុំមនុស្សដែលមានភាពចាំបាច់សំរាប់បម្រើផលប្រយោជន៍សាធារណ: ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ក្នុងសេចក្តីសម្រេចក៏បានកំហិតយ៉ាងដាច់ខាតផងដែរ ចំពោះជនណាដែលមិនគោរពតាមសេចក្ដីសម្រេចនេះ រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការតាមផ្លូវច្បាប់ ដូចមានកំណត់ក្នុងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕

អត្ថបទ និងរូបភាព: លោក សេង ផល្លី

កែសម្រួលដោយលីវសុខុន ។

Tags: ការពារជំងឺឆ្លងកូវីដ១៩បិទការជួបជុំបិទការធ្វើដំណើរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រកឃើញ និងដាក់ចត្តាឡីស័កដោយឡែក មនុស្ស១៩នាក់ ពាក់ព័ន្ធនឹងស្ត្រីមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

រកឃើញ និងដាក់ចត្តាឡីស័កដោយឡែក មនុស្ស១៩នាក់ ពាក់ព័ន្ធនឹងស្ត្រីមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ យប់ថ្ងៃដំបូង ពង្រាយកម្លាំងសមត្ថកិច្ចជាច្រើនគោលដៅ !

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ន និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ យប់ថ្ងៃដំបូង ពង្រាយកម្លាំងសមត្ថកិច្ចជាច្រើនគោលដៅ !

បងប្អូនអតីតយុទ្ធជនប្រមាណជា ៦,៦២០នាក់ បានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប !

បងប្អូនអតីតយុទ្ធជនប្រមាណជា ៦,៦២០នាក់ បានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.