អ្នកជំនាញបុរាណវិទូបង្ហាញថា អង្គរធំជាមណ្ឌលនៃអតីតរាជធានីមានវិសាលភាពលាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា
តាមការសិក្សាថ្មីៗ របស់អ្នកបុរាណវិទូ បានឱ្យដឹងថា អង្គរធំគឺជាមណ្ឌលនៃទីក្រុងបុរាណរបស់ចក្រភពខ្មែរ ដោយមានប្រាសាទបាយ័នជាចំណុចកណ្តាល មានតំបន់ជាយក្រុងរីកសាយនៅជុំវិញមណ្ឌលនេះ មានវិសាលភាព លាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា។ អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក អ៊ឹម សុខរិទ្ធី ពន្យល់ថា តាមក្បួនខ្នាតនៃការរៀបចំទីក្រុងកាលពីសម័យបុរាណ គឺយកលំនាំតាមទំលាប់ប្រពៃណីឥណ្ឌា ដោយទីក្រុងទាំងអស់ត្រូវមានកំពែងព័ន្ធជុំវិញ ដោយកំពែងទាំងនោះអាចសង់ពីដី ...