Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះផ្សព្វផ្សាយនូវវិធានការ៣ការពារ និង ៣កុំ ដល់សិស្សានុសិស្សនៅវិទ្យាល័យ១០ មករា ១៩៧៩

ដោយ Pothe Thun
18/03/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ក្រុកការងារ បានចុះផ្សព្វផ្សាយពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ លើវិធានការ៣ការពារ និង ៣កុំ ដល់យុវសិស្សដែលជាប្រធានថ្នាក់ អនុប្រធានថ្នាក់ ក្នុងនោះមានយុវជនកាកបាទក្រហមកម្ពុជា សហភាពហព័ន្ធយុវជនកម្ពុជា និងយុវកាយរឹទ្ធិជាតិកម្ពុជា សរុបចំនួន១៤២នាក់ នៅវិទ្យាល័យ១០ មករា ១៩៧៩ ។

លោក ស៊ុ សំអន នាយកប្រតិបត្តិសាខា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការឆ្លងរាត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាយើង បានកើតមានឡើងជារៀងរាល់ថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមកទល់ពេលនេះមានវិជ្ជមានជំងឺកូវីដ១៩ ចំនួនជាង១ពាន់ករណីហើយ ក្នុងនោះក្នុងខេត្តសៀមរាបយើងក៏មានមួយករណីដែរ ដូច្នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ មានតែចូលរួមរបស់យើងទាំងអស់គ្នានោះទេ តាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងនោះលើវិធានការ៣ការពារ និង ៣កុំ ដែលក្នុងឱកាសនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងពន្យល់ណែនាំឲ្យបានលម្អិតដល់ប្អូនៗ ដើម្បីផ្សព្វផ្សាយបន្តដល់មិត្តភក្តិ និង ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត ។

លោក ស៊ុ សំអន មានប្រសាសន៍ទៀតថា វិធានការ ៣ការពារ និង ៣កុំ គឺ ៖ ១. វិធានការ ៣ការពារ រួមមាន ៖ ពាក់ម៉ាស់នៅគ្រប់ទីកន្លែងសាធារណៈ , លាងដៃជាមួយសាប៊ូ អាល់កុល ឬជេល និង រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី១,៥០ម៉ែត្រឡើងទៅ និង ២. វិធានការ ៣កុំ រួមមាន ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល , កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និង កុំប៉ះពាល់គ្នា ដូច្នេះសម្រាប់ទីនេះ គឺ បន្ទប់រៀនត្រូវបើកទ្វារ បង្អួចឲ្យមានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើនកុះករបើមិនចាំបាច់ , ប្តូរទម្លាប់កុំចាប់ដៃគ្នា និងកៀកស្មាគ្នាជាដើម ហើយត្រូវចងចាំថា ការពារបានឬមិនបាន ចំពោះការឆ្លងរាត្បាតជំងឺកូវីដ១៩ គឺផ្ដើមចេញពីយើងម្នាក់ៗ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.៥៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៩៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤០នាក់ និង អ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន០១នាក់ ៕
អត្ថបទ និង រូបថត ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: វិទ្យាល័យ១០ មករា ១៩៧៩សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចចម្រុះចុះបង្រា្កបទីតាំងលួចក្លែងបន្លំចែកចាយផលិតផលម៉ាក NNP មួយចំនួននៅក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប

សមត្ថកិច្ចចម្រុះចុះបង្រា្កបទីតាំងលួចក្លែងបន្លំចែកចាយផលិតផលម៉ាក NNP មួយចំនួននៅក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប

រុស្ស៊ី និង អ៊ីរ៉ង់ ថ្កោលទោសចំពោះផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស

រុស្ស៊ី និង អ៊ីរ៉ង់ ថ្កោលទោសចំពោះផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស

តៃវ៉ាន់ពង្រឹងការដាក់ពង្រាយកម្លាំងនៅសមុទ្រចិនខាងត្បូង និងត្រៀមទទួលបានបច្ចេកវិទ្យាផ្នែកនាវាមុជទឹកពីអាមេរិក

តៃវ៉ាន់ពង្រឹងការដាក់ពង្រាយកម្លាំងនៅសមុទ្រចិនខាងត្បូង និងត្រៀមទទួលបានបច្ចេកវិទ្យាផ្នែកនាវាមុជទឹកពីអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.