ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតិឱ្យបើកផាប់ស្ទ្រីតឡើងវិញហើយ កាលពីរសៀលថ្ងៃទី ១៨ខែសីហា
ដោយការពិនិត្យឃើញស្ថានភាព នៃការរៀបចំកម្មវិធីកម្សាន្តនេះ មានលក្ខណ:ល្អប្រសើរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានសម្រេចអនុញ្ញាតឱ្យបើកតំបន់ផាប់ស្ទ្រីតឡើងវិញ ក៏ប៉ុន្តែការអនុញ្ញាតឲ្យបើកនេះ ក្រុមការងារពាក់ព័ន្ធបានចុះទៅដល់ទីកន្លែង ដើម្បីផ្សព្វផ្សាយណែនាំអំពីរគោលការណ៍សំខាន់ចាំបាច់ ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដោយឯកឧត្តម ធ្វើការអំពាវនាវដល់អាជីវករ ម្ចាស់ហាងទាំងអស់ ក្នុងតំបន់ផប់ស្ទ្រីតនិងបងប្អូនប្រជាពលរដ្ឋ ដែលទៅលេងកំសាន្តនៅទីនោះ ...