Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្ត​សៀមរាបសាកល្បង​សាងសង់​ផ្លូវ​ជ្រាប​ទឹកតាម​បច្ចេកទេស​ជប៉ុនក្នុង​តំបន់​ផាប់​ស្ទ្រីត​

ដោយ Pothe Thun
13/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
125
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាមរយៈ​កិច្ចព្រមព្រៀង​រវាង ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា ចាយ​កា (JICA) និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប នៅក្នុង​តំបន់​ផាប់​ស្ទ្រីត នឹង​ចាប់ផ្តើម​គម្រោង​សាកល្បង សាងសង់​កម្រាល និង​ចិញ្ចើមផ្លូវ ដោយ​ប្រើ​បច្ចេកទេស​បេតុង​ជ្រាប​ទឹក ក្នុង​បំណង​កាត់បន្ថយ​ទឹកជំនន់ និង​ទឹក​ដក់ ដែល​តែង​កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​ក្រុង​សៀមរាប​។​

​លោក សុខ ថុល នាយក​រដ្ឋបាល​ខេត្ត​សៀមរាប បានឱ្យដឹងថា គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង​ចិញ្ចើមផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ តាម​បណ្តោយ​ផ្លូវ ២​ធ្នូ ប្រវែង ៩៣​ម៉ែត្រ ពី​ចំណុចប្រសព្វ តំបន់​ផាប់​ស្ទ្រីត ដល់​មុខ​ក្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​តាមរយៈ ជំនួប​ពិភាក្សា និង​ធ្វើ​បទ​បង្ហាញ នៅ​រដ្ឋបាល​ខេត្ត​សៀមរាប រសៀល​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត មានប្រសាសន៍ថា​៖ មន្ទីរ​បាន​លើក​គម្រោង​នេះ កាលពី​ចុងឆ្នាំ​២០១៦ នៅ​ខែ​មករា​ឆ្នាំ​២០១៧ ចាយ​កា (JICA) បាន​មក​ទំនាក់ទំនង និង​សិក្សា​ពី​ទីតាំង ក្រោម​ការសហការ​សម្របសម្រួល​ពី​អាជ្ញាធរ​ក្រុង​សៀមរាប និង​មាន​ការ​ជម្រុញ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ដឹកជញ្ជូន ដែល​បាន​ផ្តោត​សំខាន់​ទៅលើ​តំបន់​ក្នុង​ក្រុង ដែល​មាន​ទេសចរ​ធ្វើដំណើរ​ថ្មើរជើង​ច្រើន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាម​ការបញ្ជាក់​របស់​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប ក្នុងនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​បាន​ពិនិត្យ​អំពី​បច្ចេកទេស​ខាងលើ ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន អូ​មុរ៉ា សឺ​រ៉ា​តិច (Omura Ceratec Co.,Ltd) និង​បាន​គាំទ្រ ព្រមទាំង​ចាត់ទុក​គម្រោង​នេះ ថា​មាន​សារសំខាន់​ណាស់​សម្រាប់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។

​លោកនាយក​រដ្ឋបាល​បន្ថែមថា ក្រៅ​ពី​រៀបចំ​កម្រាល និង​ចិញ្ចើមផ្លូវ​តាម​បច្ចេកទេស និង​ស្ដង់ដា​ជប៉ុន​នេះ​រួចរាល់​ហើយ គម្រោង​នេះ​ក៏​នឹង​រៀបចំ​បែងចែក​គន្លង​គំនូស​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ជនពិការ និង​យានយន្ត តាម​ពណ៌​កំណត់សម្គាល់​ដាច់ដោយឡែក​ផងដែរ​។​

​លោក សុខ ថុល បាន​បញ្ជាក់បន្ថែម​ថា ប្រសិន​ណា​គម្រោង​នេះ​បាន​ជោគជ័យ រដ្ឋបាល​ខេត្ត​នឹង​ពិនិត្យ​ពី​លទ្ធភាព​ដើម្បី​រៀបចំ​តាម​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​បន្ថែមទៀត តែ​លោក​ថា គម្រោង​របស់ ចាយ​កា នេះ ត្រូវ​ចាយលុយ​ច្រើន ដូច្នេះ​ខេត្ត​នឹង​រៀបចំ​អនុវត្តន៍​គម្រោង​នេះ ជា​ជំហានៗ​៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន និង លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ សេង ផល្លី​

Tags: ផាប់​ស្ទ្រីត​​ផ្លូវ​ជ្រាប​ទឹកតាម​បច្ចេកទេស​ជប៉ុនរដ្ឋបាល​ខេត្ត​សៀមរាបសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ​សហ​ការចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ​

កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ​សហ​ការចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ​

សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាត​៥​កន្លែងជូន​ប្រជាពលរដ្ឋក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​

សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាត​៥​កន្លែងជូន​ប្រជាពលរដ្ឋក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានទទួល​ជួប​ធ្វើ​សវនាការការងារ​ជាមួយ ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានទទួល​ជួប​ធ្វើ​សវនាការការងារ​ជាមួយ ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.