Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាត​៥​កន្លែងជូន​ប្រជាពលរដ្ឋក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​

ដោយ Pothe Thun
13/02/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់​អណ្តូង​ទឹកស្អាត​៥​កន្លែងជូន​ប្រជាពលរដ្ឋក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អណ្ដូង​ទឹកស្អាត​ចំនួន​៥​កន្លែង (​អណ្ដូងស្នប់​អាហ្វ្រី​ដេស៍​) ត្រូវបាន​ប្រគល់ជូន​ដល់​ប្រជា​ពល​នៅ​សហគមន៍ ភូមិ​គោក​ដូង​ចាស់ ចំនួន​២ ភូមិ​ដូន​អែម ចំនួន​២ និង​ភូមិកំ​ប្លើប ចំនួន​១ ក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភះ ឆ្នាំ​២០១៩ ក្រោម​វត្តមាន​របស់​លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង សហការី ដែល​ជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ។​

​មានប្រសាសន៍​ស្វាគមន៍​របស់លោក លុក ផុស ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ស្រុក​អង្គរ​ជុំ បាន​គូសបញ្ជាក់ថា នៅតាម​បណ្តា​សហគម​ន៍​មួយ​ចំនួន កំពុង​ប្រឈម​ទៅ​នឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ដែល​កន្លងមក ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ប្រើប្រាស់​ទឹក​ដែល​គ្មាន​អនាម័យ ដូចជា​អណ្តូង​ដៃ​តូចៗ ទឹក​ស្រះ និង​ទិញ​ទឹក​ជាដើម ។

​តាម​សេចក្តីរាយការណ៍​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​គូសបញ្ជាក់ថា អណ្ដូង​ទឹកស្អាត​នេះ​ជា​អណ្ដូង​ទី ៤៩ ទី​៥០ ទី​៥១ ទី​៥២ និង​ទី​៥៣ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ហើយ​នេះ​ក៏​ជា​អណ្ដូង​ទឹកស្អាត​អាហ្វ្រី​ដេស៍ទី​២៦ ទី​២៧ ទី​២៨ ទី​២៩ និង​ទី​៣០ ដែល​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ទាំងបី ក្នុង​ឃុំ​គោក​ដូង ស្រុអ​ង្គ​រ​ជុំនេះ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ជាមួយនឹង​ការនាំយក​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ នៃ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ប្រគល់​អំណោយ​អណ្តូង​ទឹកស្អាត​ទាំងនោះ លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម ប៊ុន​សុង បាន​មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែបាន​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​និង​រងគ្រោះ​គ្រប់ៗ​រូប និង គ្រប់​ស្ថានភាព​ប្រឈម​ទាំងអស់ ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​នោះឡើយ ។​

​លោកជំទាវ​បណ្ឌិត​ក៏​បាន​សង្កត់ធ្ងន់​ចំពោះ បញ្ហា​សុខភាព​មាតា ទារក និង ស្ត្រី​មាន​ផ្ទៃពោះ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​សុខភាព ដោយ​ងាយ​ទទួលរង​ជម្ងឺ​ផ្សេងៗ តែបើ​មាន​ជម្ងឺ​ត្រូវ​ប្រញាប់​នាំ​កូនចៅ ទៅ​កាន់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បងប្អូន​ក្នុងការ​សង្គ្រោះ​អាយុជីវិត និង ត្រូវ​ហូប​ស្អាត ផឹក​ស្អាត មាន​អនាម័យ​ល្អ ក្នុង​ការកាត់បន្ថយ​ការចំណាយ​ថវិកា​ក្នុង​ក្រុម​គ្រួសារ ហើយ​ក៏​ត្រូវ​ចេះ​សម្អាត ថែរក្សា​អណ្ដូង ទឹកស្អាត​នេះ ដើម្បី​បាន​ប្រើប្រាស់​យូរអង្វែង​ត​រៀង​ទៅ​សម​នឹង​ពាក្យស្លោក “​ការប្រើប្រាស់​ទឹក​ស្អាត និង​មាន​អនាម័យ នាំ​ឲ្យ​គ្រួសារ​មាន​សុខភាព​ល្អ និង​មាន​សុភមង្គល​” ។

​ក្នុង​ពិធី​ប្រគល់​អណ្តូង​ទឹកស្អាត​នេះ​ដែរ លោកជំទាវ​បណ្ឌិត បាន​នាំយក​អំណោយ ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម ចំនួន​១៣៥​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន សារុង​១ និង​ថវិកា​១​ម៉ឺន​រៀល​ផងដែរ​៕

អត្តបទនិងរូបថត៖​ម៉ី សុខា​រិទ្ធ ភា្នក់ងារ​ខេត្តសៀមរាប​

Tags: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបសៀមរាបស្រុក​អង្គរជុំ​អណ្តូង​ទឹកស្អាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​ព័ត៌មានទទួល​ជួប​ធ្វើ​សវនាការការងារ​ជាមួយ ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានទទួល​ជួប​ធ្វើ​សវនាការការងារ​ជាមួយ ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា​

អាជ្ញាធរ​ខេត្ត​សៀមរាប​បង្ហាញថាកំណើន​នៃ​ទំនាស់​ដីធ្លី​កើតឡើង​ជា​បន្តបន្ទាប់ ខណៈ​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដីបាន​កំពុង​បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់​

អាជ្ញាធរ​ខេត្ត​សៀមរាប​បង្ហាញថាកំណើន​នៃ​ទំនាស់​ដីធ្លី​កើតឡើង​ជា​បន្តបន្ទាប់ ខណៈ​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដីបាន​កំពុង​បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់​

អាជ្ញាធរ​ខេត្ដ​សៀមរាបអំពាវនាវ​ដល់​យុវជន​ទាំង​អស់កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​វប្បធម៌​របស់​ខ្មែរ​

អាជ្ញាធរ​ខេត្ដ​សៀមរាបអំពាវនាវ​ដល់​យុវជន​ទាំង​អស់កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​វប្បធម៌​របស់​ខ្មែរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.