ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា រួមនឹងរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ ដែលធ្វើឡើងនៅទីលានជល់ដំរី ខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្ដម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងលោកស្រី ម៉ននី ...