មន្ត្រីអាជ្ញាធរជាតិអប្សរា បង្ហាញថាជារៀងរាល់ឆ្នាំកូនឈើប្រមាណ៣ម៉ឺនដើមត្រូវបានដាំក្នុងឧទ្យានអង្គរ
លោក ស៊ិន ពិសី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រយៈកាលកន្លងមក អាជ្ញាធរជាតិអប្សរាតែង តែយកចិត្តទុកដាក់ថែរក្សាព្រៃឈើដែលមានស្រាប់ និងដាំបន្ថែមតាមតំបន់ជុំវិញប្រាសាទដែលជាតំបន់ព្រៃការពារ ដោយមូលហេតុតំបន់ខ្លះត្រូវបានទន្ទ្រានពីប្រជាជន ភ្លើងឆេះព្រៃ និងក្រោយពីកាត់ក្រីដកហូតដើមឈើងាប់ដែលអាចបង្ករហានីភ័យផ្សេងៗដល់មនុស្ស សត្វ ប្រាសាទ និងបរិស្ថាន ហើយព្រៃឈើក្នុងឧទ្យានអង្គរនេះ ត្រូវបានបែងចែកជាបីសំខាន់ៗគឺ ...