ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ៨.០០០អង្គនាក់ ចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជា ក្នុងក្រុងសៀមរាប
កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ យាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៨.០០០អង្គនាក់ បានចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជា ក្នុងក្រុងសៀមរាប និងពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ២៥០អង្គ នៅវត្តដំណាក់ ក្រុងសៀមរាប។ សូមជម្រាបថា ការដង្ហែពិធីបុណ្យមាឃបូជានេះ ...





