Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ

ដោយ Pothe Thun
17/02/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះពុទ្ធបដិមាទ្រង់ឈរប្រទានអភ័យ ឬប្រទានពរ ដែលបានកសាង និងអារាធនាយាង មកតម្កល់នៅក្នុងវត្ត គឺព្រះនាម ព្រះពុទ្ធ វរជ័យមង្គល ទើបនឹងកសាងហើយរួចរាល់ ត្រូវបានប្រារព្ធពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅទីអារាមវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ក្រោមវត្តមានអញ្ជើញជាអធិបតី និងកាត់ខែ្សបូ ដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍។ ពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី លោកយាយឧបាសិកា ពេន យុត កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ត៍ និងជាប្រធានសីលវតី វត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ព្រមទាំងពុទ្ធបរិស័ទចំណុះជិតឆ្ងាយ។

ព្រះពុទ្ធ វរជ័យមង្គល ព្រះពុទ្ធប្រទានពរ មានកម្ពស់ ៩ម៉ែត្រ ៩តឹក ៩ហ៊ុន និង ៩លី ដឹកនាំកសាងដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ ព្រះអនុប្រធានលេខាធិកាដ្ឋាន គណ:សង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជា និងជាព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ និងអាចារ្យ គណ:កម្មការ នៃវត្តមង្គលវ័ន ហៅវត្ត ស្វាយដង្គុំ។ ពិធីបុណ្យបានប្រព្រឹត្តទៅរយៈ ២ថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែកុម្ភ: ឆ្នាំ២០២២ ហើយសម្រាប់ឱកាសព្រឹកនេះ មានរៀបចំប្រគេនយាគូព្រះសង្ឃ និងពិធីរាប់បាតព្រះសង្ឃ វេរភត្តប្រគេនព្រះសង្ឃ និងដារឆ្លងបញ្ចប់កម្មវិធី។

សម្រាប់ពិធីបុណ្យមាឃបូជា បានប្រព្រឹត្តទៅដោយប្រកាន់តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា សម្រាប់ពិធីបុណ្យនេះធ្វើឡើង ដើម្បីរម្លឹកដល់ថ្ងៃព្រះពុទ្ធជួបភិក្ខុ ១២៥០អង្គ សម្តែងបាតិមោក្ខ និងដាក់អាយុសង្ខារ។ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់ ៣យ៉ាង ដែលរួមមានទី១ ការធ្វើចតុរង្គសន្និបាត ទី២ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣ ព្រះពុទ្ធ ដាក់អាយុសង្ខារ។ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃ១៥ ខែមាឃ ដោយឆ្នាំនេះត្រូវនឹងថ្ងៃពុធ ទី១៦ ខែកុម្ភៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ៤យ៉ាង។ អង្គ ឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះ គឺទី១ ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ ទី២ ជាថ្ងៃដែលព្រះភិក្ខុទាំង ១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣ ព្រះភិក្ខុ ទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និងទី៤ ព្រះភិក្ខុ ទាំងអស់នោះសុទ្ធសឹងតែជា ឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធ ហើយក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។ រីឯការសម្តែងឱវាទ បាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការ មិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។ ក្រោយសម្តែងឱវាទ បាតិមោក្ខ រួចហើយ ព្រះពុទ្ធ ក៏ប្រកាសតែងតាំងភិក្ខុ២អង្គ ជា អគ្គសាវ័ក កំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង ២អង្គនោះគឺ ព្រះសារី បុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហា មោគ្គល្លាន ជាអគ្គ សាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។
ចំណែក ការដាក់អាយុសង្ខារ គឺព្រះពុទ្ធ កំណត់ថា ៣ ខែ ទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់ បដិសន្ធិជាថ្មីឡើយ។ រយៈពេល ៣ខែ ក្រោយមកព្រះអង្គ ក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា។

មាឃបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនតែប៉ុណ្ណោះសូម្បីតែប្រទេសដទៃ ដូចជាស្រីលង្កា មីយ៉ាន់ម៉ា និងថៃ ជាដើម ដែលកាន់ព្រះពុទ្ធសាសនាផងនោះ ក៏ប្រារព្ធពិធីបុណ្យនេះដែរ។ សម្រាប់ឱកាសថ្ងៃបុណ្យមាឃបូជានេះដែរ គឺចំថ្ងៃបុណ្យចម្រើនជន្មាយុ ៩០ឈានចូល ៩១វស្សា លោកយាយឧបាសិកា ពេន យុត ផងដែរ។

នៅក្នុងពិធីបុណ្យដ៏ចំរើននេះដែរ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ បានបួងសួង សូមគុណព្រះរតនត្រៃ បារមីថែរក្សាទឹកដីវត្តស្វាយដង្គុំ និងតេជះបុណ្យកុសលទាំងឡាយ ប្រោសព្រំពរជ័យ ជូនឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំងលោកយាយកុសលចិត្តាមហាឧបាសិកា ពេន យុត ព្រមទាំងក្រុមគ្រួសារគ្រប់ពេលវេលា៕

#ទូរទស្សន៍ជាតិកម្ពុជា

Tags: ពុទ្ធាភិសេកមាឃបូជាវត្តស្វាយដង្គុំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Play You 100 % free Spins back in time pokies online & No-deposit Online slots

ពលរដ្ឋអ្នកស្រុកអង្គរ បន្តទំនៀមទំលាបនៃការចាប់ត្រីសាមគ្គី សម្រាប់ត្រៀមពិធីឡើងភូមិ ឬបុណ្យឡើងមាឃ

ពលរដ្ឋអ្នកស្រុកអង្គរ បន្តទំនៀមទំលាបនៃការចាប់ត្រីសាមគ្គី សម្រាប់ត្រៀមពិធីឡើងភូមិ ឬបុណ្យឡើងមាឃ

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាចលនាជម្រុញយ៉ាងខ្លាំង ក្នុងបរិបទបច្ចុប្បន្ននេះ

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាចលនាជម្រុញយ៉ាងខ្លាំង ក្នុងបរិបទបច្ចុប្បន្ននេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.