Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពលរដ្ឋអ្នកស្រុកអង្គរ បន្តទំនៀមទំលាបនៃការចាប់ត្រីសាមគ្គី សម្រាប់ត្រៀមពិធីឡើងភូមិ ឬបុណ្យឡើងមាឃ

ដោយ Pothe Thun
21/02/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានចាប់ផ្តើមកម្មវិធីចាប់ត្រីរួមគ្នា ក្នុងត្រពាំងអភិរក្សមួយកន្លែង សម្រាប់ត្រៀមពិធីឡើងមាឃ ឬឡើងអ្នកតា ដែលអ្នកភូមិបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។

បើតាមលោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ដោយសារឆ្នាំ២០២២នេះ ស្ថានភាពទឹកក្នុងត្រពាំងបឹង មានសភាពច្រើន ទើបគណៈកម្មាការសម្រេចកំណត់យកថ្ងៃទី២១ ខែកុម្ភៈនេះ ជាថ្ងៃរួមគ្នាចាប់ត្រី ដើម្បីប្រារព្ធពិធីឡើងមាឃ ឬធ្វើបុណ្យភូមិ តាមទំនៀមទម្លាប់របស់អ្នកស្រុកមិនដែលខកខាន។ ពិធីនេះតែងធ្វើឡើងនៅត្រពាំងបឹង ដែលសហគមន៍បានអភិរក្សទុកមិនឱ្យមានការលួចនេសាទ ក្នុងរយៈពេល ១ឆ្នាំ រហូតដល់មានការណាត់គ្នាពីលោកមេភូមិថាកំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន។លោកបន្តថា ប្រជាពលរដ្ឋប្រមាណ ៣៤៧គ្រួសារ រស់នៅក្នុងភូមិបង្កោងនេះ បានមកជួបជុំគ្នាតាំងព្រលឹមស្រាងៗ ដោយមានភ្ជាប់មកជានូវឧបករណ៍ពីបុរាណមាន ឈ្នាង អង្រុត និងសំណាញ់ជាដើម ដើម្បីត្រៀមចុះចាប់ត្រីរួមគ្នា ក្រោយពេលគណៈកម្មាការប្រកាសមេក្រូ និងបាញ់កាំជ្រួចជាសញ្ញា។

លោកមេភូមិបង្កោង បន្តទៀតថា ជាមធ្យមក្នុងមួយឆ្នាំៗ ទិន្នផលត្រីដែលអ្នកភូមិចាប់បាន មិនតិចជាង ១០០គីឡូក្រាម សម្រាប់ធ្វើទឹកសម្លនំបញ្ចុក ប្រគេនដល់ព្រះសង្ឃក្នុងពិធីបុណ្យ ប៉ុន្តែសម្រាប់ឆ្នាំនេះ ទិន្នផលត្រីអាចមានការកើនឡើងជាងរាល់ឆ្នាំ ព្រោះគណៈកម្មាការភូមិ តែងតែរួមគ្នាអភិរក្សទុក មិនឱ្យមានការលួចនេសាទឡើយខុសច្បាប់ឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំណែកលោក ភ័ក្រ ភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មិនដែលខកខានមួយឆ្នាំណាឡើយ បងប្អូននៅភូមិទាំងអស់ តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា នៅក្នុងត្រពាំងអភិរក្សនេះ ដោយក្តីសប្បាយរីករាយ ដើម្បីយកត្រីដែលបង់បាន មកធ្វើជាទឹកសម្លរ នំបញ្ចុក និងម្ហូបអាហារផ្សេងៗ ដើម្បីប្រារព្វពិធីបុណ្យភូមិឬពិធីឡើងមាឃរួមគ្នា។ អ្នកភូមិដែលមកនេសាទទាំងអស់ មិនផ្តោតតែលើរកត្រីមួយមុខនោះទេ គឺមកជួបជុំ សប្បាយរីករាយ និងបង្ហាញសាមគ្គីភាពកាន់តែស្និទ្ធស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង។

សូមរំលឹកថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរ បន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យឡើងមាឃ ឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើន បានប្រតិបត្តិដោយអ្នករស់នៅតំបន់អង្គរ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាចលនាជម្រុញយ៉ាងខ្លាំង ក្នុងបរិបទបច្ចុប្បន្ននេះ

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាចលនាជម្រុញយ៉ាងខ្លាំង ក្នុងបរិបទបច្ចុប្បន្ននេះ

ចៅសង្កាត់សៀមរាប អំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស សូមរួសរាន់ទៅចាក់ឲ្យបានគ្រប់ចំនួន ដើម្បីការពារការចម្លងនៃជំងឺកូវីដ-១៩

ចៅសង្កាត់សៀមរាប អំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស សូមរួសរាន់ទៅចាក់ឲ្យបានគ្រប់ចំនួន ដើម្បីការពារការចម្លងនៃជំងឺកូវីដ-១៩

សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារសង្គម និងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ 

សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារសង្គម និងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.