Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារសង្គម និងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ 

ដោយ Pothe Thun
21/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កោតសរសើរទឹកចិត្តរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្មារតីទទួលខុសត្រូវ និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស: !

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងសំណេះសំណាលជាមួយគណ:កម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នារសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២។

ឯកឧត្តម បានលើកថា៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ( សសយក ) ទូទាំងប្រទេស បានខិតខំប្រឹងប្រែង ក្នុងសកម្មភាពបំពេញការងារមនុស្សធម៌ ដល់សង្គមជាតិ តាំងតែពីដំណាក់កាលដំបូង នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មកម្ល៉េះ ទាំងសមាជិកក្នុងខេត្តសៀមរាបផ្ទាល់ បានចូលរួមយ៉ាងសកម្មនៅតាមមូលដ្ឋាន រួមទាំងការនាំយកអំណោយស្បៀងអាហារទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត និងបានអនុវត្តយុទ្ធនាការ បញ្រ្ជាបការយល់ដឹងអំពីគ្រោះថ្នាក់ជំងឺកូវីដ-១៩ ឱ្យយល់ដឹងដល់សហគមន៍ ក្រោមកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសគឺការផ្សព្វផ្សាយអំពីវិធានការណ៍ការពារខ្លួន និងជម្រុញចលនាប្រជាពលរដ្ឋ ទទួលយកការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសទី៤ ដែលជានយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ កិច្ចការទាំងនេះ ទោះជាត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែសមាជិក សសយក ទាំងអស់ នៅតែមានឆន្ទ: និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនគ្រប់កាល:ទេស:។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបញ្ជាក់ថា៖ យ៉ាងណាក៏ដោយ ( សៀមរាបផ្ទះខ្ញុំ ) គឺជាឆ្អឹងខ្នង នៃយុទ្ធនាការមិនចេះរីស្ងួតរបស់ សសយក-សៀមរាប ដែលស្ថិតនៅជានិច្ចលើសកម្មភាពមនុស្សធម៌ និងសង្គមជាតិ។ ជាមួយគ្នានោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់សមាជិក សមាជិកា សសយក ទាំងអស់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវយល់ឲ្យបានច្បាស់អំពីការគោរពសិក្សាបទពិសោធន៍ពីព្រឹទ្ធាចារ្យជារៀមច្បង ដែលអ្វីទាំងនោះគឺសីលធម៌ គុណធម៌ និងប្រពៃណី។ ឯកឧត្តមពន្យល់ថា ការគោរពគ្នាតាមឋានានុក្រម គឺមានតម្លៃចេញមកពីការចាត់តាំង ហើយការគោរពការបញ្ចេញគំនិត គោរពភាពជាអ្នកដឹកនាំ គឺការគោរពចេញមកពីឧត្តមគតិ។

សូមបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងជាសមាជិកអចិន្ត្រៃយ៍ នៃគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវគណប្រតិភូ នៃគណ:កម្មាធិការសហភាពសហព័ន្ធកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាពក្នុងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក គណ:កម្មាធិការសហភាពសហព័ន្ធកម្ពុជា ក្រុង ស្រុក សមាជិកសមាជិកាសហភាពសហព័ន្ធកម្ពុជាខេត្តសៀមរាប ប្រមាណជាង ៤០០នាក់៕

អត្ថបទ និងរូបភាព: លោកងិន គឹមឡេង!!! កែសម្រួលដោយ លីវ សុខុន!!!

Tags: ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវសិស្ស មកពីខេត្តសៀមរាប បានក្លាយជាជ័យលាភី មួយ ក្នុងកម្មវិធីASEAN Quiz

យុវសិស្ស មកពីខេត្តសៀមរាប បានក្លាយជាជ័យលាភី មួយ ក្នុងកម្មវិធីASEAN Quiz

Internet casino davinci diamonds slots real money The real deal Money

មន្រ្តីសុខាភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងឱសថស្ថានមួយចំនួនក្នុងខេត្តសៀមរាប ដែលមានការលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩

មន្រ្តីសុខាភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងឱសថស្ថានមួយចំនួនក្នុងខេត្តសៀមរាប ដែលមានការលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.