Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្រ្តីសុខាភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងឱសថស្ថានមួយចំនួនក្នុងខេត្តសៀមរាប ដែលមានការលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩

ដោយ Pothe Thun
24/02/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២ម្សិលមិញនេះ លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញ នៃមន្តទីរសុខាភិបាលខេត្ត ចុះទៅពិនិត្យមើលតាមឱសថស្ថានមួយចំនួនក្នុងក្រុងសៀមរាប អំពីការដាក់លក់ថ្នាំព្យាបាលជំងឺកូវិដ-១៩ ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ជាពិសេសថ្នាំ Molnupiravir ដែលក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ការចែកចាយ និងលក់ ព្រោះថ្នាំនេះពុំមានលេខទិដ្ឋាការ ឬបញ្ជីកាពីក្រសួងសុខាភិបាល។

លោកស្រី លី វណ្ណៈ បានឱ្យដឹងថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យទៅតាមឱសថស្ថានមួយចំនួនធំរួចមក ឃើញថា មានឱសថស្ថានមួយចំនួនតូចប៉ុណ្ណោះ ដែលបានលក់ថ្នាំព្យាបាលជំងឺកូវិដ-១៩ ប៉ុន្តែថ្នាំទាំងនោះ សុទ្ធតែមានលេខបញ្ជីការពីក្រសួងសុខាភិបាលត្រឹមត្រូវ ហើយមន្រ្តីជំនាញមិនទាន់រកឃើញការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាលនៅក្នុងក្រុងសៀមរាបនោះទេ។
ជាមួយគ្នានោះដែរក្រុមការងារបានណែនាំឱ្យម្ចាស់ឱសថស្ថានទាំងអស់ត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាមដាច់ខាតការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាល ហើយសម្រាប់ឱសថស្ថានណាដែលបានលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលមានបញ្ជីកាត្រឹមត្រូវពីក្រសួងសុខាភិបាលហើយនោះ ត្រូវលក់ក្នុងតំម្លៃសមរម្យកុំតំម្លើងថ្លៃហួសហេតុដែល ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ Molnupiravir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ចិកាខាងលើជាបន្តទៀត ពីព្រោះឱសថទាំងនេះមិនអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមាន គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្នុងនោះក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មានលេខបញ្ចិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថដែលគ្មាន លេខទិដ្ឋាការ ឬបច្ឆិកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ថ្នាំព្យាបាលជំងឺកូវីដ-១៩​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាបឱសថស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព

ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព

ប្រជាពលរដ្ឋប្រកបមុខរបរដុតក្រឡានលក់ តាមផ្លូវជាតិលេខ៦ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃបានល្អប្រសើរ

ប្រជាពលរដ្ឋប្រកបមុខរបរដុតក្រឡានលក់ តាមផ្លូវជាតិលេខ៦ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃបានល្អប្រសើរ

មនុស្សម្នាក់បានស្លាប់ និង០៣នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកសូទ្រនិគម

មនុស្សម្នាក់បានស្លាប់ និង០៣នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកសូទ្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.