Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព

ដោយ Pothe Thun
24/02/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ អ្នកដំណើរប្រហែលជាង៥០០០នាក់ បានធ្វើដំណើរតាមយន្តហោះមកកាន់ខេត្តសៀមរាប ក្នុងនោះភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទ នៅគ្រឹះស្ថានអង្គរមានចំនួនប្រមាណពី២០០-៣០០នាក់ ក្នុងមួយថ្ងៃ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំរៀបចំក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប នៅថ្ងែទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។

តាមសេចក្ដីរាយការណ៍បន្ថែមពីមន្ត្រីជំនាញក្នុងកិច្ចប្រជុំនោះបង្ហាញថា ក្នុងចំណោមអ្នកដំណើរទាំងអស់ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ត្រូវបានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ក្នុងនោះមានប្រមាណ ១.៥ភាគរយ រកមានវិជ្ជមានមេរោគកូវីដ-១៩។ ដោយឡែក សម្រាប់ករណីរកឃើញជំងឺកូវីដក្នុងខេត្តសៀមរាប រយៈពេល ២សប្ដាហ៍ចុងក្រោយនេះ មានត្រឹមតែ១៦នាក់ និងស្លាប់ម្នាក់ប៉ុណ្ណោះ។ ទន្ទឹមនោះ នៅទូទាំងខេត្ត កុមារ និងប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងមានចំនួនសរុបជាង៨១ម៉ឹននាក់ លើសពី៨០ភាគរយ។

បើតាមការលើកឡើងរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ត្រូវបានរកឃើញជាបន្តបន្ទាប់នៅតាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តសៀមរាប។ ជាមួយនេះរដ្ឋបាលខេត្ត តាមរយៈមន្ទីរសុខាភិបាលខេត្ត បានកំណត់ប្រភពចម្លង និងស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន ដែលនឹងឈានទៅកាត់បន្ថយប្រភពចម្លងនៅក្នុងអន្តរកាលដ៏ខ្លីខាងមុខនេះ។ ចំពោះសោភណ្ឌភាពក្នុងខេត្តសៀមរាប ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរ បច្ចុប្បន្នកាន់តែមានភាពស្រស់បំព្រង បន្ទាប់ពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែបានរួចរាល់ ខណៈការបំពាក់ភ្លើងបំភ្លឺសាធារណៈ និងទីតាំងសួនមួយចំនួនបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ដោយឡែក តំបន់ទេសចរណ៍ចុងឃ្នៀស ដែលរាជរដ្ឋាភិបាលបានសម្រេចដកហូតពីក្រុមហ៊ុនស៊ូ ជីង ប្រគល់មកឱ្យរដ្ឋបាលខេត្តគ្រប់គ្រង និងកែលម្អសោភណ្ឌភាព ក្រុមការងារពាក់ព័ន្ធ បាននឹងកំពុងរៀបចំទីតាំងទេសចរណ៍ជាប់បឹងទន្លេសាបនេះ ឱ្យកាន់មានសណ្ដាប់ធ្នាប់ និងអនាម័យ ព្រមទាំងគ្រោងស្ថាបនាផ្លូវតភ្ជាប់មកកាន់ផ្លូវ៣៨ខ្សែផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើកជាមតិក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បង្ហាញថាចំពោះអ្នកដំណើរ ដែលមានឯកសារចាក់វ៉ាក់សាំងរួចរាល់ និងតេស្តរហ័សពុំសូវមានបញ្ហាចោទនោះទេ ប៉ុន្តែចំពោះភ្ញៀវដែលពុំបានចាក់វ៉ាក់សាំង ចាំបាច់ត្រូវធ្វើPCR Test និងធ្វើចត្តាឡីស័ក ១៤ថ្ងៃដដែល បញ្ហានេះក្រុមការងារត្រូវរៀបចំកន្លែងស្នាក់នៅសមរម្យ សម្រាប់ពួកគាត់។ ដោយឡែក ចាប់ពីថ្ងៃទី២២ ខែកុម្ភៈនេះទៅ ភ្ញៀវដែលហោះហើរចេញពីប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសសិង្ហបុរី គឺពុំតម្រូវឱ្យអ្នកដំណើរធ្វើ PCR Test ឬ Rapid Test មុនចេញដំណើរនោះឡើយ។

បន្ទាប់ពីការពិភាក្សា និងស្ដាប់នូវរបាយការណ៍របស់អង្គរប្រជុំរួចមក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃជារួមថា ខេត្តសៀមរាប នឹងអាចក្លាយគោលដៅទេសចរណ៍មានសុវត្ថិភាព ពីជំងឺកូវីដ-១៩ ដោយផ្អែកលើការចាក់វ៉ាក់សាំង ចំនួនឆ្លង nigចំនួនអ្នកស្លាប់ជាដើម ជាពិសេស បន្ទាប់ពីការធ្វើតេស្តPCR មុនពេលភ្ញៀវទេសចរត្រឡប់ទៅវិញ មានករណីតិចតួចប៉ុណ្ណោះ ដែលមានករណីឆ្លងជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្ដី ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ឧស្សាហកម្ម អាជីវកម្ម និងទីតាំងទេសចរណ៍ទាំងអស់ក្នុងខេត្ត ត្រូវបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព SOP និងការណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងគោលដៅទេសចរណ៍ទាំង៦ រួមមាន៖ តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ទីក្រុងសៀមរាប តំបន់បឹងទន្លេសាប តំបន់ទីក្រុងសៀមរាបថ្មី (Grand Siem Reap)។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី

Tags: ​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋប្រកបមុខរបរដុតក្រឡានលក់ តាមផ្លូវជាតិលេខ៦ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃបានល្អប្រសើរ

ប្រជាពលរដ្ឋប្រកបមុខរបរដុតក្រឡានលក់ តាមផ្លូវជាតិលេខ៦ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃបានល្អប្រសើរ

មនុស្សម្នាក់បានស្លាប់ និង០៣នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកសូទ្រនិគម

មនុស្សម្នាក់បានស្លាប់ និង០៣នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកសូទ្រនិគម

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្ម ក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំ ដល់ស្ត្រី កម្ពុជា!

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្ម ក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំ ដល់ស្ត្រី កម្ពុជា!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.