Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ចៅសង្កាត់សៀមរាប អំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស សូមរួសរាន់ទៅចាក់ឲ្យបានគ្រប់ចំនួន ដើម្បីការពារការចម្លងនៃជំងឺកូវីដ-១៩

ដោយ Pothe Thun
21/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានអំពាវនាវដល់ព្រះសង្ឃ ដូនជីតាជី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួនកំណត់ទេ សូមរូសរាន់ទៅទទួលការចាក់ឲ្យបានគ្រប់ចំនួនកំណត នៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ បន្ថែមពីនេះសូមបងប្អូនអាណាព្យាបាលទាំងអស់ ក៏ត្រូវត្រៀមឲ្យបានរួចរាល់មានសំបុត្រកំណើត និងសៀវភៅស្នាក់នៅ សម្រាប់កូនចៅដែលមានអាយុ ៣ដល់ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងជូនពួកគាត់នៅពេលឆាប់ៗខាងមុខនេះផងដែរ។

លោក ម៉ៃ សាមេត ក៍អំពាវនាវសូមឱ្យបងប្អូនយើងទាំងអស់គ្នា ទោះជាបានចាក់វ៉ាក់សាំងគ្រប់ចំនួនហើយក្ដី ក៏ត្រូវចូលរួមជាចាំបាច់ដោយប្រកាន់ខ្ជាប់នូវសេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការ ៣ការពារ ៣កុំ និង២ចូលរួម របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការការចម្លងនៃជំងឺកូវីដ-១៩ និងមេរោគបំលែងថ្មីអូមីក្រុង រួមគ្នាការពារទប់ស្កាត់កុំឱ្យមេរោគដ៍សាហាវនេះបន្តឆ្លងចូលសហគមន៍បានជាទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកចៅសង្កាត់បានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃចំនួន ១២០គ្រួសារ ដែលរៀបចំឡើងនៅក្នុងវត្តអធ្វាសង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាបកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ លោកចៅសង្កាត់សៀមរាប ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារយុវជនចុះជួយមូលដ្ឋានសង្កាត់សៀមរាប ព្រមទាំងសប្បុរសដែលបានកៀរគរ និងផ្តល់នូស្បៀងអាហារនាពេលនេះ ទោះតិចតួចក្តី ដើម្បីយកមកចែករំលែកដល់គ្រួសារខ្វះខាតលើជីវភាពប្រចាំថ្ងៃ ក្នុងដំណាក់កាលវិបត្តិដោយសារជំងឺកូវីដ-១៩ ដែលនេះបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបញ្ជាក់ពីទឹកចិត្ត និងស្មារតីយកអាសារ ជួយសង្គ្រោះគ្នាទៅតាមលទ្ឋភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។ លោកចៅសង្កាត់ ក៏បានចាត់ទុកការចូលរួមផ្តល់ជាស្បៀងអាហារពេលនេះ ក៍ដូចជាពេលកន្លងមកដល់គ្រួសារជួបការលំបាក របស់ព្រះសង្ឃ និងសប្បុរសជននានា គឺជាគំរូល្អមួយសម្រាប់កូនចៅជំនាន់ក្រោយរៀនសូត្រតាម។

សូមបញ្ជាក់ថា ចំពោះបងប្អូនទាំង ១២០គ្រួសារ ដែលទទួលបានអំណោយនាពេលនេះ មួយចំនួនជួបការលំបាកដោយសារក្នុងដំណាក់កាលជួបនូវវិបត្តិជំងឺកូវីដ-១៩ គ្រួសារខ្លះគ្មានចំណូលព្រោះការងារត្រូវបានបិទ ការលក់ដូរ និងអាជីវកម្មតូចតាចរបស់ពួកគាត់ត្រូវបានផ្អាក ខ្លះគាត់ជាចាស់ជរាគ្មានទីពឹង ខ្លះមានពិការភាព។ ចំពោះអំណោយជាគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនបងប្អូនប្រជាពលរដ្ឋទាំង ១២០គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១៥គីឡូក្រាម និងទឹកសុទ្ឋ ១យួរ ដែលអំណោយទាំងនេះ បានមកពីទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជិតឆ្ងាយ និងជាអំណោយរបស់អង្គការមនុស្សធម៌ Pod Project ផ្តល់តាមរយៈ លោក ទូច ដារិទ្ឋ ក្រុមការងារយុវជនសង្កាត់សៀមរាប និងបានការចូលរួមពីព្រះគ្រូ វិសុទ្ឋិញាណ ភ្លឿនរ័ត្ន គ្រូសូត្រស្តាំវត្តអធ្វា ផងដែរ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារសង្គម និងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ 

សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារសង្គម និងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ 

យុវសិស្ស មកពីខេត្តសៀមរាប បានក្លាយជាជ័យលាភី មួយ ក្នុងកម្មវិធីASEAN Quiz

យុវសិស្ស មកពីខេត្តសៀមរាប បានក្លាយជាជ័យលាភី មួយ ក្នុងកម្មវិធីASEAN Quiz

Internet casino davinci diamonds slots real money The real deal Money

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.