Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បញ្ជាការដ្ឋានយោធភូមិភាគទី៤ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ជូនដល់បងប្អូនយោធា និងនគរបាល ព្រមទាំងគ្រួសារកងទ័ព

ដោយ Pothe Thun
15/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
បញ្ជាការដ្ឋានយោធភូមិភាគទី៤ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ជូនដល់បងប្អូនយោធា និងនគរបាល ព្រមទាំងគ្រួសារកងទ័ព
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កងកម្លាំងប្រដាប់អាវុធ រួមមានកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលការពារព្រំដែន អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារកងទ័ព បានចាប់ផ្ដើមទទួលវ៉ាក់សាំងដូសទី៤ ឬដូសជម្រុញ ដើម្បីបង្ការជំងឺកូវីដ-១៩ ដោយការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤នេះ ធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្ដសៀមរាប មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២នេះ ។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង៣ម៉ឺនដូស សម្រាប់ចាក់ដូសទី៤ ឬដូសជម្រុញ ជូនដល់កងកម្លាំងប្រដាប់អាវុធ រួមមានកងកម្លាំងយោធា និងកងកម្លាំងនគរបាលការពារព្រំដែន អតីតយុជន និងគ្រួសារកងទ័ព ដែលមានប្រមាណជាង ៣ម៉ឺននាក់។ ទីតាំងផ្ដល់ផ្ដល់វ៉ាក់សាំង ដល់កងកម្លាំងប្រដាប់អាវុធនេះ មានចំនួន ១២គោលដៅ រួមមាននៅទីបញ្ជាយោធភូមិភាគ នៅតាមទីបញ្ជការកងពល នៅទីបញ្ជការតំបន់ប្រតិបត្ដិការសឹករង ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដព្រះវិហារ ខេត្ដឧត្ដរមានជ័យ។

ឯកឧត្ដមបានបញ្ជាក់ថា យុទ្ធនាការនេះ នឹងត្រូវធ្វើឱ្យគ្រប់ចំនួនកំណត់នៃកងកម្លាំងដែលចំណុះឱ្យទីបញ្ជាការយោធភូមិភាគទី៤ ប៉ុន្ដែមានការលំបាកខ្លះៗ ក្នុងការដឹកវ៉ាក់សាំង ព្រោះកម្លាំងអតីតយុទ្ធជន ពួកគាត់មិនបានមកទទួលវ៉ាក់សាំងដល់គោលដៅនោះទេ ដោយសារពួកគាត់ខ្លះពិការ និងចាស់ជរា។ ប៉ុន្ដែយ៉ាងនេះក្ដីឯកឧត្ដមបញ្ជាក់ថា នឹងត្រូវបញ្ជូនក្រុមគ្រូពេទ្យដល់កន្លែងរស់នៅរបស់ពួកគាត់ និងដឹកជញ្ជូនពួកគាត់ដល់ទីតំាងផ្ដល់វ៉ាក់សាំងផ្ទាល់តែម្ដង។ ឯកឧត្ដមក៍បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្ដទុកដាក់ដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារកងទ័ពនាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង បានបន្ថែមថា ប្រភេទវ៉ាក់សាំងសម្រាប់ចាក់ជូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារកងទ័ពដូសទី៤នេះ ជាប្រភេទវ៉ាក់សំាង Pfizer និងModerna។ ក្នុងមួយថ្ងៃបានផ្ដល់ជូនពួកគាត់ចំនួន ៦ពាន់នាក់ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ឯកឧត្ដមស្នើរឱ្យកងកម្លាំងទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងយោធភូមិភាគទី៤ ទៅទទួលវ៉ាក់សាំងដូសទី៤ ដើម្បីបង្ការជំងឺកូវីដ១៩ ហើយការទៅទទួលវ៉ាក់សាំងនេះ កងកម្លាំងត្រូវចូលរួមអនុវត្ដន៍វិធានការ រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាលបីការពារបីកុំឱ្យបានជាប់ជាប្រចាំផងដែរ៕

អត្ថបទ និង រូបភាព៖ លោគ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ចាក់វ៉ាក់សាំងដូសទី៤យោធភូមិភាគ​ទី​៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
១០ឆ្នាំ នៃការខិតខំប្រឹងប្រែងបណ្ដុះកុមារ និងយុវជនលើវិស័យបាល់ទាត់ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប

១០ឆ្នាំ នៃការខិតខំប្រឹងប្រែងបណ្ដុះកុមារ និងយុវជនលើវិស័យបាល់ទាត់ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.