Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

១០ឆ្នាំ នៃការខិតខំប្រឹងប្រែងបណ្ដុះកុមារ និងយុវជនលើវិស័យបាល់ទាត់ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប

ដោយ Pothe Thun
15/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានកីឡា
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងែទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្រុកស្រីស្នំ បានធ្វើពិធីបើកព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ស្រុករបស់ខ្លួន ដែលមានក្រុមកីឡាករ កីឡាការិនីចូលរួមសរុប ៣៣ក្រុម មកពីតាមបណ្ដាសាលាបឋមសិក្សា និងជាមហាជនក្នុងស្រុក ដែលប្រកួតលើទីលានចំនួន៣ទីតាំង និងមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ធិ ម៉ិល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លើកឡើងក្នុងពិធីបើក នៅទីលានប្រកួតកីឡាបាល់នៃសាលាបឋមសិក្សាស្លែងស្ពាននោះថា គឺជាការប្រកួតឆ្នាំទី១០ហើយ ដែលនៅក្នុងឆ្នាំដំបូងនោះ មានក្រុមកីឡាបាល់ទាត់កុមារ តែ៥ក្រុមប៉ុណ្ណោះបានចូលរួម ក៏ប៉ុន្តែមកដល់ឆ្នាំប្រកួត ២០២១-២០២២នេះ រួមទាំងក្រុមកីឡាមហាជនផង មានសរុបហូតដល់ ៣៣ក្រុម ដែលជាព្រឹត្តិការណ៍ធំជាងបណ្តាឆ្នាំកន្លងមក បើទោះជាទើបនឹងឆ្លងកាត់វិបត្តិកូវីដ-១៩ យ៉ាងណាដ៏ដោយ។

លោក ជា រតនៈ ជាសប្បុរសជនក្នុងស្រុក និងជាតំណាងឲ្យសប្បុរសជនក្នុងនិងក្រៅប្រទេសផងដែរ បានប្រាប់ឲ្យដឹងថា គោលបំណាងរបស់ម្ចាស់អំណាយ គឺចង់ចូលរួមជាមួយអាជ្ញាធរដែនដី និងប្រជាសហគមន៍ ជម្រុញឲ្យក្មួយៗសិស្សានុសិស្សមានសុខភាពល្អ ស្រឡាញ់ការសិក្សា តាមរយៈនៃការលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន កាត់បន្ថយការធ្វើចំណាកស្រុកតាមឳពុកម្តាយ។ ការចូលរួមចលនាសកម្មភាពបែបនេះ បានចាប់ផ្តើមលើកដំបូងនៅក្នុងឆ្នាំ២០១២ ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

លោក បញ្ជាក់ថា ពានរង្វាន់ជ័យលាភីសម្រាប់ក្រុមកីឡាបាល់ទាត់មហាជន ផ្នែកបុរសនឹងទទួលបានថវិកា ៤០ម៉ឹនរៀល ផ្នែកនារី ៣០ម៉ឺនរៀល។ រីឯពានរង្វាន់ជ័យលាភីកុមារថ្នាក់បឋមសិក្សា ទាំងកុមារា និងកុមារី នឹងទទួលបានថវិកា ២០ម៉ឺនរៀលដូចៗគ្នា។ រង្វាន់លើកចិត្តទាំងអស់នេះ គឺជាឧបត្ថម្ភគាំទ្រពីមូនិធិ Patron ម្ចាស់មូលនិធិសប្បុរសធម៌នៅប្រទេសស្វីស និង Kelly ជាឈ្មោះរបស់គ្រួសារសប្បុរសជននៅសហរដ្ឋអាមេរិក។

លោកថា លទ្ធផលនៃការខិតខំប្រឹងប្រែង១០ឆ្នាំកន្លងមក ៤ឆ្នាំចុងក្រោយនេះ ក្រុមកីឡាបាល់ទាត់កុមារជំរើសប្រចាំស្រុក បានឈានជើងទៅប្រកួតនៅថ្នាក់ខេត្ត ទទួលបានចំណាត់ថ្នាក់លេខ២ ចំនួន៤ឆ្នាំជាប់ៗគ្នា។ ដោយឡែកក្រុមកីឡាបាល់ទាត់មហាជន ក៏ជំរើសបានកីឡាករល្អៗជាបន្តបន្ទាប់ ហើយចាប់ពីឆ្នាំនេះទៅ ក្រុមកីឡាករមហាជនរបស់ស្រុកស្រីស្នំ នឹងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន បង្កើតជាក្តីសុបិនសម្រាប់អនាគតផងដែរ ដោយមានការសម្លឹងឃើញពីក្លិបក្នុងខេត្ត ក៏ដូចជាក្លិបអាជីពរបស់កម្ពុជាផងដែរ។

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង
កែសម្រួល៖ លោក សេង ផល្លី

Tags: វិស័យបាល់ទាត់ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.