វត្តចំនួន៣ក្នុងក្រុងសៀមរាប បានប័ណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តសៀមរាប បានផ្តល់បណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានប្រគេនដល់វត្តរាជបូណ៌ វត្តដំណាក់ និងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃឃើញថា វត្តអារាមទាំងបីនេះ បានចូលរួម និងប្រតិបត្តិមេត្រីភាពបរិស្ថានល្អ និងបានគិតគូរខ្ពស់ពីបញ្ហាបរិស្ថាន ទាំងការទុកដាក់វេចខ្ចប់ និងញែកដាច់ដោយឡែក រវាងសំណល់រឹង សំណល់រាវ ...