អាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល គឺបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន
ស្ថិតក្នុងយុគសម័យឌីជីថល បានធ្វើឱ្យវិស័យព័ត៌មានដើរតួនាទីយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន ហើយរួមជាមួយនឹងស្មារតីនៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យចូលកៀកទៅនឹងប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី "ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន" នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ...