ព្រលឹមព្រឹកមិញនេះ ជនបរទេសម្នាក់ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារសម្ពាធឈាមឡើងខ្ពស់ បណ្តាលឲ្យដាច់សសៃឈាមក្នុងខួរក្បាល
សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ មានកណីជនជាតិបរទេសម្នាក់បានស្លាប់ នៅសណ្ឋាគារក្អម បន្ទប់លេខ៣០៣ ជាន់ទី៣ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលជនរងគ្រោះឈ្មោះ បូយ ថាញ់ហ្វឿង ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែន លេខ ...