Tag: សហគ្រិនស្រ្តី

បេក្ខភាពស្ត្រីឆ្នើមមកពីខេត្តចំនួន០៦ ចូលរួមវេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ

បេក្ខភាពស្ត្រីឆ្នើមមកពីខេត្តចំនួន០៦ ចូលរួមវេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ

តាមរយៈការគាំទ្រពីសមាគមសហគ្រិនស្រ្តីកម្ពុជា វេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ ត្រូវបានរៀបចំជាលើកទី៣ នៅខេត្តសៀមរាប ដែលវេទិកានេះបានសម្រិតសម្រាំងបេក្ខភាពជាស្ត្រីឆ្នើមចំនួន ១៤រូប មកពីខេត្តចំនួន ០៦ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ។ វេទិកានេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ និងពង្រឹងសមត្ថភាពស្ត្រី ក្នុងវិស័យធុរកិច្ច ...

សិក្ខាសាលាស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល នៅខេត្តសៀមរាប

សិក្ខាសាលាស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរៀបចំសិក្ខាសាលា ស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ ការអភិវឌ្ឍន៍ផលិតផល និងការធ្វើពាណិជ្ជកម្ម ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា ...

រដ្ឋមន្រ្តីក្រសួងកិច្ចនារី អះអាងថាកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួន

រដ្ឋមន្រ្តីក្រសួងកិច្ចនារី អះអាងថាកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួន

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី បានមានប្រសាសន៍ថា ផ្អែកតាមឯកសារសិក្សាមួយរបស់ OECD បានរកឃើញថា មូលហេតុដែលសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្រ្តីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន ហើយសហគ្រិនស្រ្តីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់ ...

Recommended

សូម Like និង Follow ពួកយើង