សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡង ជាប់និទ្ទេសA ខេត្តសៀមរាប
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់ម៉ូតូ ដល់សិស្សានុសិស្សប្រឡងជាប់និទ្ទេសA សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ទាំង ២២១នាក់ នៅព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ។ ...




