ក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន នៃកម្មវិធីសំណេរអង្គរ លើកទី២ ជ័យលាភីលេខ១ បានទៅលើបេក្ខជននៅក្នុងខេត្តសៀមរាប និងខេត្តកណ្តាល
ពិធីប្រកាសជ័យលាភីការនៃប្រកួត នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ កម្មវិធីសរសេរតាមអានជាសាធារណ«សំណេរអង្គរ» លើកទី២ បានរកឃើញម្ចាស់ជ័យលាភីទាំង៦រូបហើយ ដោយជ័យលាភីលេខ១ អាយុលើ១៩ឆ្នាំបានទៅលើបេក្ខជនមកពីខេត្តសៀមរាប និងលេខ១ក្រោមអាយុ១៨ឆ្នាំបានទៅលើបេក្ខនារីមកពីខេត្តកណ្តាល។ ម្ចាស់ជ័យលាភីទាំង៦រូបនៃកម្មវិធី «សំណេរអង្គរ» លើកទី២ ឆ្នាំ២០២៥ អាយុក្រោម១៨ឆ្នាំលេខ១គឺបេក្ខនារី រ៉េន វត្ថនា មកពីខេត្តកណ្ដាល។ លេខ២បានទៅលើបេក្ខជន កឿន ...





