Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ទំនាស់​ក្នុង​គ្រួសារ​ប្ដី​ចាប់​ប្រពន្ធ​ចង ហើយ​ដុត​ផ្ទះ​ស្លាប់​ទាំងអស់គ្នា រួមទាំង​កូន​អាយុ​២​ខែ​នៅ​ស្រុក​ពួក​

ដោយ Pothe Thun
07/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ទំនាស់​ក្នុង​គ្រួសារ​ប្ដី​ចាប់​ប្រពន្ធ​ចង ហើយ​ដុត​ផ្ទះ​ស្លាប់​ទាំងអស់គ្នា រួមទាំង​កូន​អាយុ​២​ខែ​នៅ​ស្រុក​ពួក​
821
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង នៅ​ចំណុច ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត សៀមរាប បណ្ដាលមកពី​ទំនាស់​ក្នុង​គ្រួសារ ដែល​បុរស​ជា​ប្តី បាន​ចាប់​ប្រពន្ធ​ចង និង កូនតូច រួច​ចាក់​សាំង​ដុត​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់ ។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន បាន​ឲ្យ​ដឹង​ទៀតថា ករណី នេះ គឺ​ផ្តើមចេញពី​ជម្លោះ​ក្នុង​គ្រួសារ ហើយ​មុនពេល​កើត ហេតុ គ្រួសារ​ខាងលើ​បាន​ឈ្លោះប្រកែក​គ្នា ក្នុង​គ្រា​ដែល​ប្រពន្ធ​បីកូន​ខ្ចី​ទើប​មាន​អាយុ​២​ខែ រត់​ទៅផ្ទះ​សាច់ញាតិ​បំណង​ឲ្យ​គេ​ជួយ​បញ្ចប់រឿង​ជម្លោះ ប៉ុន្តែ​បុរស​ជា​ប្តី បាន​ទិញ​សាំង​ពីរ​ដប ឡើងទៅ​លើផ្ទះ​កើតហេតុ រួច​ចាប់​ប្រពន្ធ​ចង​ចាក់សោរ​ពី​ក្នុង ហើយក៏​ដុត​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​បីនាក់​តែម្តង​។​

​លោក​អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ទៀតថា ផ្ទះ​ដែល​ឆេះ​ជា​របស់​ម្ចាស់​ឈ្មោះ ជី មុំ អាយុ​៥៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​មុយ រឿ​ត អាយុ​៥៨​ឆ្នាំ ហើយ​ចំណែក​ជនបង្ក​ឈ្មោះ គង់ ចំណាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករសំណង់ និង​ប្រពន្ធ​ឈ្មោះ ជី ស្រីមុំ អាយុ​៣៣​ឆ្នាំ និង​កូនតូច​ឈ្មោះ មេត្តា ភេទ​ប្រុស អាយុ​ពីរ​ខែ ហើយ​ផ្ទះ​ដែល​ឆេះ​នេះ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ ធ្វើ​ពី​ថ្ម​ក្រោម ឈើ​លើ និង ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ករណីនេះ ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការនគរបាល​ស្រុក​ពួក បានចេញ​ជួយ​អន្តរាគមន៍​ផងដែរ ប៉ុន្តែ​ភ្លើង​បាន​ឆេះ​អស់ទាំង​ស្រុង​ហើយ ៕

​អត្ថបទ និង រូបថត : លោក គឿន វេត​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ដុត​ផ្ទះទំនាស់​ក្នុង​គ្រួសារភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បំពាក់​ឋានន្តរ​ស័​ក្តបំពេញ​កិច្ច​ប​ច្ឆា​មរណៈជូន​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បំពាក់​ឋានន្តរ​ស័​ក្តបំពេញ​កិច្ច​ប​ច្ឆា​មរណៈជូន​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

គណៈប្រតិភូ​ខេត្តសៀមរាប អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ស្នងការរង​នគរបាលខេត្តសៀមរាប​

គណៈប្រតិភូ​ខេត្តសៀមរាប អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ស្នងការរង​នគរបាលខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.