Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បំពាក់​ឋានន្តរ​ស័​ក្តបំពេញ​កិច្ច​ប​ច្ឆា​មរណៈជូន​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

ដោយ Pothe Thun
08/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
311
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​០៧ ខែកក្កដា​ម្សិលមិញ​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​ដឹកនាំ​ប្រតិភូ​មន្ត្រី​នគរបាលជាតិ បាន​ប្រារព្ធ​កិច្ច​បំពាក់​ឋានន្តរស័ក្តិ បំពេញ​កិច្ច​ប​ច្ឆា​មរណៈ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ជូន​ដល់​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង ប្រតិភូ បាន​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ក្នុង​អារម្មណ៍​សែន​ក្ដុកក្ដួល​រំជួលចិត្ត អាឡោះអាល័យ និង សោកស្ដាយ​ជា​ពន់ពេក និង បាន​ចាត់ទុកថា មរណភាព​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ គឺជា​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្នុងការ​បាត់បង់​មនុស្ស​ដ៏​សំខាន់ ជាទី​ស្រឡាញ់​កក់ក្តៅ​នៅក្នុង​គ្រួសារ​នៃ​សព ហើយក៏​ជាការ​បាត់បង់​ធនធានមនុស្ស នៅក្នុង​អង្គភាព យ៉ាង​សោកស្តាយ​ផងដែរ ។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ​ ​បាន​នាំយក​ថវិកា​ចំនួន ១២​លាន​រៀល ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​សព ក្នុងនោះ​រួមមាន ៖ ថវិកា​មិត្ត​នគរបាល​ចំនួន ៦​លាន​រៀល , បច្ច័យ​សទ្ធា​ផ្ទាល់​របស់​ឯកឧត្តម ខេង សុមេធ និង​លោកជំទាវ ៤​លាន​រៀល និង​ប​ច្ជ័​យ​សទ្ធា​របស់លោក​ស្នងកា​រ​ខេត្តសៀមរាប ២​លាន​រៀល ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​គួរ​រលឹក​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ជា​ប្រធាន​ផែន​សេនាធិការ បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៥៧​ឆ្នាំ ។​

​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ បាន​តម្កល់ទុក​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​វត្ត​កេស​រា​រាម ហៅ វត្ត​ធម្មយុត្តិ ក្នុង​ក្រុង​សៀមរាប ដើម្បី​ឧទ្ទិស​កុសល​ជូន​ដំណើរ​ចុងក្រោយ ដោយ​ក្តី​អាឡោះអាល័យ​បំផុត​ពី​ក្រុមគ្រួសារ ញាតិ មិត្ត និង​ជិត​ឆ្ងាយ​នៃ​សព មន្ត្រីនគរបាល​រួមការ​ងារ មន្ត្រីរាជការ​ជុះ​វិញ​ខេត្ត ក៏បាន​ចូលរួម​កាន់​មរណទុក្ខ​ផងដែរ ។​

​បើតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត​សម្បត្តិ ត្រូវ​រៀបចំ​ពិធី​ដង្ហែ​ចេញ​កន្លែង​តម្កល់សព ប្រទក្សិណ​តាម​ដងផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប និង​វិលត្រឡប់​មកកាន់​វត្ត​កេស​រា​រាម​វិញ រំកិលសព​ឡើងលើ​មេរុ រៀបចំ​ពិធី​បូជា នៅវេលា​ម៉ោង ១៨ ៕

​អត្ថបទ និង រូបថត : លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ​នាយ​ឧត្តមសេនីយ៍ ខេង សុមេធបំពាក់​ឋានន្តរ​ស័​ក្ត បំពេញ​កិច្ច​ប​ច្ឆា​មរណៈមេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាបអគ្គស្នងការ​រង​នគរបាលជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូ​ខេត្តសៀមរាប អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ស្នងការរង​នគរបាលខេត្តសៀមរាប​

គណៈប្រតិភូ​ខេត្តសៀមរាប អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ស្នងការរង​នគរបាលខេត្តសៀមរាប​

ក្រសួងមហាផ្ទៃ បើក​វគ្គ​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព​ដល់​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ មកពី​ខេត្ត​ចំនួន​៤

ក្រសួងមហាផ្ទៃ បើក​វគ្គ​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព​ដល់​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ មកពី​ខេត្ត​ចំនួន​៤

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.