Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

លោកជំទាវរដ្ឋមន្ត្រីវប្បធម៌៖ អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងនៃជនជាតិយើងទាំងអស់គ្នា

ដោយ Pothe Thun
22/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
លោកជំទាវរដ្ឋមន្ត្រីវប្បធម៌៖ អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងនៃជនជាតិយើងទាំងអស់គ្នា
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានលើកឡើងថា ការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ គឺជាការរក្សាដួងព្រលឹង នៃជនជាតិនោះ ឲ្យនៅតែស្ថិតស្ថេរជានិច្ច។

ថ្លែងនៅក្នុង ពិធីបើក «សំណេរអង្គរ»  ឬពិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ លោកជំទាវ ភឿង សកុណា បានលើកឡើងថា ក្នុងសម័យអណានិគមបារាំង គេចង់កែប្រែអក្សរសាស្ត្រខ្មែរ ទៅជាអក្សរឡាតាំង។ ប៉ុន្តែបុព្វបុរសខ្មែរ មានទាំងព្រះសង្ឃ ទាំងប្រជាជន បានខិតខំរួមគ្នាថែរក្សា ការពារអក្សរសាស្ត្រខ្មែរ និងជាអត្តសញ្ញាណជាតិ រហូតដល់បច្ចុប្បន្ន។

លោកជំទាវ រដ្ឋមន្ត្រី បន្តថា ជាតិមួយ ប្រទេសមួយ នៅពេលអក្សររបស់ខ្លួន ត្រូវបានយកចិត្តទុកដាក់ថែរក្សានិងលើកកម្ពស់ មានន័យថា ព្រលឹងនិងស្មារតីជនជាតិនោះនៅតែស្ថិតស្ថេរជានិច្ច។ ដូច្នេះ យើងជាកូនខ្មែរត្រូវរក្សាស្មារតីនេះ កុំឲ្យបាត់បង់ទុកជាកេរ្តិ៍សម្រាប់អ្នកជំនាន់ក្រោយ។ លោកជំទាវ ក៏បានថ្លែងនូវការកោតសរសើរចំពោះបេក្ខជន ក៏ដូចជាមាតាបិតា អាណាព្យាបាលរបស់បេក្ខជន ដែលបានជំរុញឲ្យមានការចូលរួមប្រកួតប្រជែងក្នុងពិធី សំណេរអង្គរនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ» លើកទី១ បង្ហាញថា សំណេរអង្គរ មានអ្នកចូលរួមជាង ៧០០នាក់ ហើយនេះជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ និងលោកស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: សំណេរអង្គរអក្សរសាស្ត្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញកសិកម្មនៃអង្គការ READA ៖ ឆ្នាំ២០២៣ ជីក្រែង ជាស្រុកមានសក្ដានុពលជាងគេ លើវិស័យកសិកម្មក្នុងខេត្តសៀមរាប

អ្នកជំនាញកសិកម្មនៃអង្គការ READA ៖ ឆ្នាំ២០២៣ ជីក្រែង ជាស្រុកមានសក្ដានុពលជាងគេ លើវិស័យកសិកម្មក្នុងខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍»

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍»

គណៈគ្រូពេទ្យខេត្ដសៀមរាប ធ្វើសន្នីបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.