Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អ្នកជំនាញកសិកម្មនៃអង្គការ READA ៖ ឆ្នាំ២០២៣ ជីក្រែង ជាស្រុកមានសក្ដានុពលជាងគេ លើវិស័យកសិកម្មក្នុងខេត្តសៀមរាប

ដោយ Pothe Thun
22/01/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អ្នកជំនាញកសិកម្មនៃអង្គការ READA ៖ ឆ្នាំ២០២៣ ជីក្រែង ជាស្រុកមានសក្ដានុពលជាងគេ លើវិស័យកសិកម្មក្នុងខេត្តសៀមរាប
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្រុកជីក្រែង ត្រូវបានវាយតម្លៃថាជាស្រុក ដែលមានសក្ដានុពលជាងគេ ក្នុងការដាំដុះដំណាំស្រូវ តាមបច្ចេកទេសកសិកម្មឆ្លាតវៃ ដែលធន់ទៅនឹងអាកាសធាតុ ក្នុងចំណោមបណ្ដា ក្រុង ស្រុកចំនួន ៧ ដែលអង្គការ រីដា (READA) បានជ្រើសរើស។ នេះបើតាមការបញ្ជាក់ពីលោក តិច រតនា ប្រធានសម្របសម្រួលគម្រោងកសិកម្មឆ្លាតវៃ (CSA) អង្គការ រីដា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

លោក តិច រតនា បន្ថែមថា គម្រោងអនុវត្តន៍កសិកម្មឆ្លាតវៃ មានសហគមន៍ចូលរួមសរុបចំនួន ២៣ ដែលស្ថិតនៅក្នុង ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក ស្រុកសូទ្រនិគម ស្រុកអង្គរធំ និងស្រុកជីក្រែង។ ក្នុងនោះ សហគមន៍កសិកម្មចំនួន១០ ស្ថិតនៅក្នុងស្រុកជីក្រែង ទទួលបានការវាយតម្លៃ សម្រាប់ការអនុវត្ត លើការដាំដុះតាមបច្ចេកទេសកសិកម្មឆ្លាតវៃ។ ក្នុងនោះ គម្រោងបានណែនាំដល់សហគមន៍កសិកម្មផលិតស្រូវផ្ការំដួល ជាប្រភេទចំណាត់ថ្នាក់ ពូជសុទ្ធគ្រឹះ និងពូជសុទ្ធវិញ្ញាបនបត្រ ដែលចំណាត់ថ្នាក់ទាំង០២កម្រិតនេះ កសិករអាចទុកពូជសម្រាប់ដាំដុះ បន្ដបាន ២ ទៅ៣ ជំនាន់ទៀត ចំពោះ តម្លៃស្រូវទទួលបានតម្លៃខ្ពស់ ចន្លោះពី ១៤០០៛ ទៅ ២០០០៛ ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវសើម។ លោកបន្តថា កត្តាដែលធ្វើស្រុកជីក្រែង ទទួលបានទិន្នផលស្រូវខ្ពស់ ក្នុងឆ្នាំ២០២៣ នេះ ដោយសារកសិករទទួលបានចំណេះដឹងពីគម្រោងកសិកម្មតាមបែបឆ្លាតវៃ ជាពិសេសគឺការប្រើប្រាស់ពូជសុទ្ធ ព្រមទាំងកត្តាគួបផ្សំមួយចំនួនទៀតដូចជា មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ ធម្មជាតិអំណោយផល រីឯតម្លៃវិញ មួយផ្នែកបណ្ដាលមកពីប្រទេសកសិម្មមួយចំនួន ក្នុងពិភពលោកផ្អាកការនាំចេញកសិផលរបស់ពួកគេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជារួមលោក តិច រតនា បង្ហាញថា សម្រាប់ឆ្នាំ២០២៣ ទិន្នផលស្រូវ របស់សហគមន៍ទាំង២៣ របស់គម្រោង មានការកើនឡើងប្រមាណជា ១១ភាគរយ ចំណែកឯតម្លៃស្រូវវិញមានការកើនឡើងប្រមាណពី ២៥ ទៅ ៣០ភាគរយធៀបនឹងឆ្នាំ២០២២។

ប្រធានសម្របសម្រួលគម្រោងរូបនេះ ក៏បានផ្ដល់អនុសាសន៍ដល់កសិករ ដែលធ្វើកសិកម្មតាមទម្លាប់ទាំងអស់ សូមងាកមកធ្វើកសិកម្មបែបឆ្លាតវៃ ដោយប្រើប្រាស់ពូជសុទ្ធល្អ និងត្រូវចេះបន្សុទ្ធពូជទុកដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត។

លោកបន្តថា ផ្ទុយទៅវិញ ប្រសិនបើ កសិករដាំដុះដោយប្រើពូជស្រូវមិនសុទ្ធល្អ ទោះបីទទួលបានទិន្នផលខ្ពស់ក្តី ក៏មិនប្រាកដថាទទួលបានប្រាក់ចំណេញខ្ពស់ដែរ។ មួយវិញទៀត សូមកសិករទាំងអស់ ប្រើប្រាស់ធាតុចូលកសិកម្មប្រកបដោយភាពសន្សំសំចៃ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុផង។

អត្ថបទ និងរូបភាព៖ អ្នកស្រី កើត សុនី និងលោក ស៊ុំ គីន
កែសម្រួល៖ លោក សេង ផល្លី

Tags: READAកសិកម្មស្រូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍»

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍»

គណៈគ្រូពេទ្យខេត្ដសៀមរាប ធ្វើសន្នីបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មី

សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្ដសៀមរាប បន្តខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧

សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្ដសៀមរាប បន្តខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.